ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា ទទួលបានគម្រោងវិនិយោគក្នុងកំណើនជាង ១៦២ភាគរយ ក្នុងរយ:ពេល ៣ខែដើមឆ្នាំ ២០២៥ ធៀបនឹង ៣ខែដើមឆ្នាំ ២០២៤

    BY soknita April 10, 2025
    កម្ពុជា ទទួលបានគម្រោងវិនិយោគក្នុងកំណើនជាង ១៦២ភាគរយ ក្នុងរយ:ពេល ៣ខែដើមឆ្នាំ ២០២៥ ធៀបនឹង ៣ខែដើមឆ្នាំ ២០២៤

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងរយ:ពេល៣ខែដើមឆ្នាំ ២០២៥ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ខណ:កាលពី ៣ខែដំបូង ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបតែចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណតែ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែងប៉ុណ្ណោះ។ ពោលគឺជារួមក្នុងត្រីមាស ទី១ ឆ្នាំ ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ហើយបើគិតអំពីបរិមាណទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤ភាគរយ ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ ២០២៤។

    យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងចំណោមគម្រោង វិនិយោគសរុបទាំងនោះ គឺ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ខណ:នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង ។

    សូមបញ្ជាក់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំត្រីមាសឆ្នាំ២០២៥នេះ រួមមាន ៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣ គម្រោង ដោយអនុភាពសរុប ៣៥០ មេហ្គាវ៉ាត់, គម្រោងវិនិយោគបង្កើត រោងចក្រកែច្នៃលោហធាតុ ចំនួន ៣ គម្រោង, គម្រោង វិនិយោគបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់គ្រប់ប្រភេទ, គម្រោង វិនិយោគ បង្កើតរោងចក្រ ផលិតឧបករណ៍បរិក្ខារពេទ្យ និង ស្រោមដៃគ្រប់ប្រភេទ, គម្រោង វិនិយោគបង្កើត រោងចក្រផលិត សំបកកង់គ្រប់ប្រភេទ, គម្រោង វិនិយោគបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ, គម្រោង វិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត, គម្រោង វិនិយោគបង្កើតរោងចក្រ ផលិតគ្រឿងសង្ហារឹម និង គម្រោង វិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay