ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅខេត្តកំពង់ស្ពឺ

    BY soknita April 10, 2025
    សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅខេត្តកំពង់ស្ពឺ

    យោងតាមការចុះរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ នៅខេត្តកំពង់ស្ពឺ។

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ នេះ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ក្នុងសាលានាយទាហានសកម្ម ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

    រាល់សមិទ្ធផលដែលបានឃើញ និងបានកើតឡើងនៅថ្ងៃនេះ គឺដោយសារការទទួលបាននូវមរតកដ៏មហាសាលមិនអាចកាត់ថ្លៃបាន ដែលបន្សល់ទុកពីនយោបាយ ឈ្នះ!ឈ្នះ! របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាទស្សនវិជ្ជាសន្តិភាពពិតប្រាកដ ដែលមានទិសដៅសំខាន់ គឺការឯកភាពជាតិ ឯកភាពទឹកដី បង្រួបបង្រួមជាតិ និងបង្កើតបាន សន្តិភាព ដែលជាត្រីវិស័យនៅក្នុងការអភិវឌ្ឍជាតិ ដែលមិនអាច ខ្វះបានឡើយ។

    យោងតាម ប្រវត្តិវិទ្យាស្ថានបញ្ជាការ-សេនាធិការ ក្រោយពីបានទទួលបទបញ្ជាពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីចេញនៅថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៨ នៃថ្ងៃបង្កើត បញ្ជាការដ្ឋានទ័ពពិសេស គឺការកែសម្រួលមហាវិទ្យាល័យបញ្ជាការ-សេនាធិការ នៃសាកល វិទ្យាល័យការពារជាតិ ចំណុះក្រសួងការពារជាតិ មកដាក់ចំណុះអគ្គបញ្ជាការដ្ឋានវិញ និងត្រូវ ឱ្យដំណើរការបើកវគ្គសិក្សាបាននៅចុងឆ្នាំ ២០២៤។

    នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន ប្រគល់ភារកិច្ចជូន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងបានកោះប្រជុំពិភាក្សា បង្កើតក្រុមការងារមួយ ដើម្បីពិនិត្យលិខិតបទដ្ឋាន និងក្រុមការងារ មួយទៀតដើម្បីពិនិត្យកែសម្រួលកម្មវិធី មុខវិជ្ជាសិក្សា និងរៀបចំចងក្រងឯកសារមេរៀន ហើយ ក្រុមនេះគឺមានរូបខ្ញុំបាទជាប្រធាន។

    ខែមិថុនា ឆ្នាំ២០២៤ បានបើកវគ្គបំប៉នគរុកោសល្យយោធាចារ្យបញ្ជាការ-សេនាធិការ ដែលមានគរុសិស្សចំនួន៧៥នាក់ សិក្សារយៈពេល៣ខែ។

    នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ទទួលបានអនុក្រឹត្យលេខ១៤២ អនក្រ.បក របស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកែសម្រួលមហាវិទ្យាល័យបញ្ជាការ-សេនាធិការ ទៅជាវិទ្យាស្ថាន បញ្ជាការ-សេនាធិការ ចំណុះអគ្គបញ្ជាការដ្ឋាន។

    វិទ្យាស្ថាន បញ្ជាការ- សេនាធិការ មានភារកិច្ច៖ ១.បណ្តុះបណ្តាលសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិ ថ្នាក់អនុសេនីយ៍ឯក ដល់ថ្នាក់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព លើមុខវិជ្ជាការងារសេនាធិការ និងការដឹកនាំបញ្ជាកម្រិត កងវរសេនាតូច ដល់កងពលតូចថ្មើរជើង។

    ២.វិក្រឹតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ដល់ថ្នាក់ វរសេនីយ៍ឯក គ្រប់ប្រភេទទ័ព លើមុខវិជ្ជាចំណេះដឹងទូទៅយោធា និងយល់ដឹងលើការងារ សេនាធិការ និងការដឹកនាំបញ្ជាកម្រិតកងវរសេនាតូច ដល់កងពលតូចថ្មើរជើង។ ក្រៅពីនេះ មានវគ្គហ្វឹកហ្វឺនផ្សេងៗទៀត ទៅតាមបទបញ្ជារបស់អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។ ខែសីហា ឆ្នាំ ២០២៤ បានទទួលសិក្ខាកាមវគ្គវិក្រឹតការបញ្ជាការ-សេនាធិការ ចំនួន ៧០នាក់ បានសិក្សារយៈពេល ៦ខែ និងបានបញ្ចប់វគ្គនៅខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ។

    ខែតុលា ឆ្នាំ ២០២៤ បានទទួលសិក្ខាកាមវគ្គបណ្តុះបណ្តាលបញ្ជាការ-សេនាធិការ ចំនួន ៨០នាក់ សិក្សារយៈពេល ១២ខែ បច្ចុប្បន្នកំពុងសិក្សានៅក្នុងវិទ្យាស្ថាន និងត្រូវបញ្ចប់វគ្គ នៅខែតុលា ឆ្នាំ ២០២៥។ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មានទស្សនវិស័យ ចំពោះវិទ្យាស្ថាន បញ្ជាការ-សេនាធិការ ឱ្យខិតខំពង្រឹងគុណភាព ថ្នាក់ដឹកនាំ និងយោធាចារ្យ ព្រមទាំងការកែសម្រួល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិទ្យាស្ថាន ឱ្យបានសមស្របនឹងបានល្អ ដើម្បីអាច ធានាដល់ការទទួលសិក្ខាកាមបរទេសដែលនឹងស្នើសុំ មកសិក្សាវគ្គបញ្ជាការ-សេនាធិការ នៅ កម្ពុជា។

    ចំណែកឯ សមិទ្ធផល និងការកសាង ស្ថិតនៅលើផ្ទៃដីជិត៨០ហិតា ដែលជាទីតាំងរបស់អតីតសាលានាយទាហានសកម្ម គឺមានហេដ្ឋារចនាសម្ព័ន្ធស្រាប់មួយចំនួនដូចខាងក្រោម៖

    ក. អគារតូច ធំ ចំនួន ៦១ខ្នង ក្នុងនោះមាន៖

    ១.អគារដែលបានសាងសង់នៅឆ្នាំ ១៩៨៦ (ក្នុងសម័យរដ្ឋកម្ពុជា) នៅសល់ចំនួន ២០ខ្នង (បច្ចុប្បន្នមានសភាពទ្រុឌទ្រោម)

    ២.អគារដែលបានសាងសង់នៅចន្លោះ ឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៥ មានចំនួន ១៦ខ្នង

    ៣.អគារដែលបានសាងសង់នៅចន្លោះ ឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ មានចំនួន ៧ខ្នង

    ៤.អគារដែលបានសាងសង់នៅចន្លោះ ឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ មានចំនួន ១៨ខ្នង។

    ខ. ផ្លូវប្រវែងសរុបចំនួន ១០,៧១៤ម៉ែត្រ ក្នុងនោះ៖

    ១.ផ្លូវកៅស៊ូមានប្រវែងសរុប ១,៨២៣ម៉ែត្រ

    ២.ផ្លូវបេតុងមានប្រវែងសរុប ១,៥០១ម៉ែត្រ

    ៣.ផ្លូវលំមានប្រវែងសរុប ៧,៣៩០ម៉ែត្រ

    ៤.ទីលានអ៊ុតកៅស៊ូ១កន្លែង មានទំហំ ៣,៧២១ម៉ែត្រក្រឡា

    ៥.ស្ថានីយ៍ផលិតទឹកស្អាត១កន្លែង

    ៦.ស្រះហ្វឹកហាត់ហែលទឹក១កន្លែង ទំហំ ទទឹង ៥០ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រ

    ៧.ទីលានរត់ឆ្លងកាត់ឧបសគ្គ២កន្លែង ទីលានចោលគ្រាប់បែកដៃ១កន្លែង ទីលានបាញ់ គ្រាប់ពិត១កន្លែង ទីលានបាល់ទាត់១ ទីលានបាល់ទះ៤ និងសាលហ្វឹកហាត់សាច់ដុំ១។

    គ. ទីលានសម្រាប់ហ្វឹកហាត់នៅក្រៅវិទ្យាស្ថានមាន២កន្លែង៖

    ១.ទីលានហ្វឹកហាត់បាញ់គ្រាប់ពិត អាវុធថ្មើរជើង និងអាវុធគាំទ្រ នៅភ្នំពាំងល្វា ទំហំ ប្រហែល ២០ហិកតា (មិនទាន់ធ្វើប្លង់រួច)។

    ២.ទីលានហ្វឹកហាត់យុទ្ធវិធី និងហ្វឹកហាត់ឆ្លងកាត់ ឧបសគ្គធម្មជាតិ នៅភ្នំបាសិតខាងត្បូង ទំហំប្រហែល៧ហិកតា (មិនទាន់ធ្វើប្លង់រួច)៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay