ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ងាត់ៗក្រុមហ៊ុន Hitachi ដាក់បង្ហាញរថភ្លើងប្រភេទកូនកាត់ថ្មីឈ្មោះថា Azuma ទៅឱ្យប្រទេសអង់គ្លេស

    BY autoadmin May 16, 2019
    ស្ងាត់ៗក្រុមហ៊ុន Hitachi ដាក់បង្ហាញរថភ្លើងប្រភេទកូនកាត់ថ្មីឈ្មោះថា Azuma ទៅឱ្យប្រទេសអង់គ្លេស

    London North Eastern Railway នឹងបើកដំណើរការរថភ្លើងអេឡិចត្រូនិចកូនកាត់ (អគ្គិសនី-ម៉ាស៊ូត) នៅលើផ្លូវរត់អេឡិចត្រូនិច ដែលគ្របដណ្ដប់ប្រហែល ៣០០គីឡូម៉ែត្រ រវាងទីក្រុងឡុង និង Leeds នៅភាគខាងជើងប្រទេសអង់គ្លេស ជាមួយនឹងគម្រោងពង្រីកសេវាកម្មទៅដល់ Edinburgh ប្រទេសស្កុតឡែន។ ប្រតិបត្តិករផ្លូវដែកដែលបានបង្ហាញរថភ្លើងថ្មីកាលពីថ្ងៃអង្គារមួយនេះ ក៏គ្រោងនឹងដាក់បង្ហាញវានៅលើផ្លូវរត់ធម្មតាពីទីក្រុង Edinburgh ទៅ Inverness និង Aberdeen នៅក្នុងប្រទេសស្កុតឡែនផងដែរ។

    រថភ្លើងនេះមានឈ្មោះថា Azuma ដែលមានន័យថា «ខាងកើត» ក្នុងភាសាជប៉ុន។ វានឹងរត់នៅលើផ្លូវរត់ East Coast Main Line របស់ក្រុមហ៊ុន LNER ប្រើប្រាស់ដោយបច្ចេកវិទ្យារបស់ជប៉ុន និងត្រូវបានសាងសង់ឡើងដោយរោងចក្រ Hitachi នៅក្នុងទីក្រុង Newton Aycliffe ភាគឥសានប្រទេសអង់គ្លេស។ ប្រធានក្រុមហ៊ុន LNER លោក Robin Gisby បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សេវាដឹកអ្នកដំណើរដោយប្រើប្រាស់រថភ្លើង Azuma នឹងអាចប្រកួតប្រជែងជាមួយផ្លូវយន្តហោះ ក៏ព្រោះថាវាមានល្បឿនអតិបរមារហូតដល់ ២០០គីឡូម៉ែត្រ/ម៉ោង។

    ក្រុមហ៊ុន LNER នឹងមានរថភ្លើង Azuma ចំនួន ៦៥គ្រឿង ខណៈបច្ចុប្បន្នពួកគេក៏មានរថភ្លើងចំនួន ៤៥គ្រឿង កំពុងដំណើរការស្រាប់។ យ៉ាណាមិញប្រធានក្រុមហ៊ុន Hitachi លោក Junichi Kawahata ក៏បានបង្ហាញអារម្មណ៍ថា៖ «ខ្ញុំសង្ឃឹមថារថភ្លើង Azuma នឹងក្លាយជាស្ពានចំណងរវាងជប៉ុន និងអង់គ្លេស» ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ mainichi

    Share This Post: