ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម នឹងផ្លាស់ប្ដូរពេលវេលាដាក់លៀសហាល ១,០០០ម៉ែត្រ និងបន្ថែមសេវា Wi-Fi ដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាម

BY
Naren
April 11, 2025

(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម នឹងផ្លាស់ប្ដូរពេលវេលាដាក់លៀសហាល ១,០០០ម៉ែត្រ ព្រមទាំងបន្ថែមសេវា Wi-Fi ដោយឥតគិតថ្លៃ ក្នុងកម្មវិធីសង្ក្រាន្តកំពង់ចាមផងដែរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖

ក. លៀសហាលកំពង់ចាម ១,០០០ម៉ែត្រ៖ ដោយផ្អែកតាមស្ថានភាពអាកាសធាតុ ការដាក់ បង្ហាញលៀសហាលនឹងត្រូវកែសម្រួលពេលវេលា ចាប់ផ្តើមពីវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ តទៅវិញ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៥ ដដែល។ លៀសហាលកំពង់ចាមនឹងរៀបចំចាប់ពី មុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស និងបត់តាមផ្លូវភ្លោះ ឆ្ពោះទៅ វេទិកាអុំទូក ក្រុងកំពង់ចាមដដែល។

ខ- ការផ្តល់សេវា Wi-Fi ដោយឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំផ្តល់ជូនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Songkran KPC-2569»។

រដ្ឋបាលខេត្តកំពង់ចាម សង្ឃថាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញមកលេង កម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម និងភ្លក្សរសជាតិ លៀសហាលកំពង់ចាម ព្រមទាំង ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី និងដោយសប្បាយរីករាយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

Share This Post: