ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាតបរិស្ថាន អនាម័យ នៅសួនស្ទឹងសែន និងតាមបណ្ដាទីតាំងមួយចំនួន ក្នុងក្រុងស្ទឹងសែន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    BY soknita April 12, 2025
    រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាតបរិស្ថាន អនាម័យ នៅសួនស្ទឹងសែន និងតាមបណ្ដាទីតាំងមួយចំនួន ក្នុងក្រុងស្ទឹងសែន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាតបរិស្ថាន អនាម័យ នៅសួនស្ទឹងសែន និងតាមបណ្ដាទីតាំងមួយចំនួន ក្នុងក្រុងស្ទឹងសែន ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

    ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ កាលព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥  រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាតបរិស្ថាន អនាម័យ នៅសួនស្ទឹងសែន និងតាមបណ្ដាទីតាំងមួយចំនួន ក្នុងក្រុងស្ទឹងសែន ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំ វិញខេត្ត កងកម្លាំងទាំងបី សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

    ឯកឧត្តម ញ៉ឹក បានខេង មានប្រសាសន៍ថា ឆ្នាំនេះរដ្ឋបាលខេត្តនឹងរៀបចំសង្ក្រាន្តកំពង់ធំ ដោយមានការតុបតែងលម្អតាមបណ្តាសួនច្បារសំខាន់ៗ ផ្លូវ ស្ពានក្នុងក្រុងស្ទឹងសែនឲ្យមានភាពស្រស់ស្អាត គួរជាទីមនោរម្យ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ចូលកំសាន្តសប្បាយនាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ ម្យ៉ាងវិញទៀត ដើម្បីចូលរួមចំណែក ក្នុងការលើកសោភ័ណភាព អនាម័យ បរិស្ថានក្នុងក្រុងស្ទឹងសែន ឲ្យកាន់តែមានភាពស្រស់បំព្រង ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញអ្នកទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាក្រុងមួយនេះ ឱ្យកាន់តែច្រើនឡើង។

    ឯកឧត្តម បន្ថែមទៀតថា ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យក្រុងស្ទឹងសែនរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។ ឯកឧត្តម បន្តទៀតថា ដើម្បីឱ្យយុទ្ធនាការសម្អាតអនាម័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សូមបងប្អូនប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព “បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា” ។ សូមបញ្ជាក់ផងដែរថា ផែនការដែលត្រូវសម្អាតនៅពេលនេះ មានចំនួន ២៨គោលដៅ ដែលស្ថិតនៅក្នុងក្រុងស្ទឹងសែន ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay