អភិបាលខេត្តកំពង់ចាម ដាក់ពាងចំនួន ២៤១ និងមានក្បួនដង្ហែសត្វពស់ចំនួន ៣ សម្រាប់ «សង្ក្រាន្តកំពង់ចាម»
- BY
- soknita
- April 12, 2025
(ខេត្តកំពង់ចាម)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកំពង់ចាម ដាក់ពាងចំនួន ២៤១ និងក្បួនដង្ហែសត្វពស់ចំនួន ៣ សម្រាប់ «សង្ក្រាន្តកំពង់ចាម»។ ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះដឹកនាំក្រុមការងារចុះពិនិត្យ ពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នេះ ។
បើតាម ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ និងសោភណភាព «សង្ក្រាន្តកំពង់ចាម» បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត សម្រាប់ឆ្នាំនេះខេត្តកំពង់ចាម មានរៀបចំកម្មវិធី «សង្ក្រាន្តកំពង់ចាម» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ មានលក្ខណៈប្លែកៗ ហើយច្រើនជាងពីឆ្នាំមុនៗ។ឯកឧត្តម ហាន កុសល ឱ្យដឹងទៀតថា «ការរៀបចំប្លែក និងគួរឱ្យកត់សម្គាល់ជាងឆ្នាំមុនៗសម្រាប់ «សង្ក្រាន្តកំពង់ចាម» មាន ការៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ហើយការរៀបចំមានភាពចម្រុះគ្នា តាមដងផ្លូវក្នុងក្រុងកំពង់ចាម។
ដោយឡែកចំពោះពាងទឹកគឺមានរៀបចំរហូតចំនួន ២៤១ពាង ច្រើនជាងឆ្នាំមុន ដែលរៀបចំតែ ២០ពាង ពោលឆ្នាំនេះគឺមានការរៀបចំពេញក្រុងកំពង់ចាមតែម្តង ដែលធ្វើឱ្យប្រជាពលរដ្ឋ អាចយកទឹកស្រាចដាក់គ្នាយ៉ាងសប្បាយរីករាយ និងមានភាពងាយស្រួល ព្រមទាំងមានកម្មវិធីបើកសង្ក្រានឆ្នាំថ្មី មានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដោយធ្វើការដង្ហែសត្វពស់ចំនួន៣ អមដោយការរាំបទភ្លេងប្រពៃណីខ្មែរ ក្នុងគោលបំណងដើម្បីឱ្យក្បួនដង្ហែមានភាពអស្ចារ្យ ដោយយើងធ្វើនៅរសៀលថ្ងៃទី ១៣ ខែមេសា ខាងមុខនេះ»៕
ប្រភព៖ ក្រសួងមហាផ្ទៃ
- Share This Post: