ព័ត៌មានជាតិ

ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ

BY
soknita
April 12, 2025

យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ។

ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជា បានឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ថាបានប្រទះឃើញកូនសត្វត្រយងចង្កំក-ស និងកូនសត្វរំពេទន្លេចំនួន៦៩ក្បាល ចាប់ផ្តើមហើរចេញពីសំបុក នៅខេត្តស្ទឹងត្រែង និងក្រចេះ។

ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រុមការងាររបស់យើងបានអង្កេត និងតាមដានឃើញសំបុកសត្វត្រយងចង្កំក-ស ចំនួន១៨សំបុក និងសំបុកសត្វរំពេទន្លេ ចំនួន២៤សំបុក ហើយកត់ត្រាឃើញកូនសត្វត្រយងចង្កំក-ស ញាស់ថ្មីចំនួន២៧ និងកូនសត្វរំពេទន្លេចំនួន៤២ ដែលកំពុងហោះហើរ។ ជាលទ្ធផលនៃការញាស់ពងកូន និងហើរចេញពីសំបុករបស់សត្វស្លាបទាំងនេះ គឺបានបង្ហាញពីភាពរីកចម្រើន និងការអភិរក្ស ក៏ដូចជាសង្ឃឹមសម្រាប់ការរីកលូតលាស់នៃចំនួនសត្វស្លាបទាំងនេះផងដែរនាពេលអនាគត៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: