អគ្គិភ័យឆេះឃ្លាំងស្តុបកែវជ័រមួយកន្លែងនៅសង្កាត់ជើងឯក មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី
(រាជធានីផ្នំពេញ)៖ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យឆេះឃ្លាំងស្តុបកែវជ័រមួយកន្លែងនៅសង្កាត់ជើងឯក មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោង ២៣:១៥នាទីយប់ ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចឃ្លាំងស្តុបកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ម៉ូតូ ០១គ្រឿង រម៉កចំនួន០២ និងគ្រឿងជ័រ ក្នុងឃ្លាំងទំហំ ១០ម៉ែត្រ × ២០ម៉ែត្រ អស់ទាំងស្រុងនិងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង០២:០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡានស្មើនឹង ៦០ម៉ែត្រគូប, រថយន្តជំនួយរបស់កងរាជអាវុធហត្តចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើ ១២ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើ ១២ម៉ែត្រគូប៕






