ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងមានពិគ្រោះជំងឺរោគស្ត្រី និងការវះកាត់ជំងឺរោគស្ត្រី ក្នុងខែមេសានេះ

    BY soknita April 17, 2025
    មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងមានពិគ្រោះជំងឺរោគស្ត្រី និងការវះកាត់ជំងឺរោគស្ត្រី ក្នុងខែមេសានេះ

    (រាជធានីភ្នំពេញ)៖ តាមរយៈសេចក្ដីជូណដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងមានការពិគ្រោះជំងឺរោគស្ត្រី និងការវះកាត់ជំងឺរោគស្ត្រី ដោយបានធ្វើការសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ដើម្បីធ្វើការវះកាត់ជំងឺរោគស្រ្តី ជូនស្រ្តីដែលមានវិបត្តិ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥។

    ១. ការពិគ្រោះជំងឺរោគស្ត្រី

    -ពិគ្រោះលំបាកមានកូន

    -ពិគ្រោះស្រ្តីរលូតកូនម្តងហើយម្តងទៀត

    -ពិគ្រោះគភ៌មានហានិភ័យខ្ពស់ វេជ្ជសាស្ត្រមាតានិងទារកក្នុងផ្ទៃ ដូចជាស្ត្រីដែលមានគភ៌មិនប្រក្រតី ស្ត្រីដែលមានកូនភ្លោះ ស្ត្រីមានកត្តាប្រឈមខ្ពស់ កូនក្នុងផ្ទៃដែលមានការលូតលាស់យឺត កូនក្នុងផ្ទៃដែលមានបេះដូងមិនប្រក្រតី ការវិវត្តអវៈយវៈមិនប្រក្រតីរបស់កូនក្នុងផ្ទៃ និងពិគ្រោះជំងឺស្រុតសរីរាង្គ

    ២. ការវះកាត់រោគស្ត្រី

    -ជំងឺរោគស្ត្រី ដុំសាច់ស្បូន ដុំដៃស្បូន

    -ជំងឺស្បូនព្រែក ស្បូនមានសន្ទះខាន់ ស្បូនស្អិត មិនមករដូវ

    -ជំងឺលំបាកមានកូនដែលមានលក្ខខណ្ឌតម្រូវការវះកាត់ ការវះកាត់ដោយចោះ ម៉ាស៊ីនអង់ដូស្កូប

    -ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក ជំងឺហៀរទឹកនោមតាមទ្វារមាស ជំងឺហៀរលាមកតាមទ្វារមាស ជំងឺមិនមានទា្វរមាសពីកំណើត ជំងឺប្រដាប់ភេទលូតលាស់មិនប្រក្រតីពីកំណើត

    ចំពោះការទំនាក់ទំនងចុះឈ្មោះសម្រាប់អ្នកជំងឺ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នៅផ្នែកសម្ភព និងរោគស្រ្តី ឬ តាមរយៈលេខទូរស័ព្ទ ០៨៧ ៧០១ ៣៧៣៕

    ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay