ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយធ្វើការពិនិត្យ កោសល្យវិច័យ DNA រកឃើញពលករខ្មែរម្នាក់ទៀតបានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយនៅប្រទេសថៃ

    BY soknita April 18, 2025
    ក្រោយធ្វើការពិនិត្យ កោសល្យវិច័យ DNA រកឃើញពលករខ្មែរម្នាក់ទៀតបានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយនៅប្រទេសថៃ

    (ប្រទេសថៃ)៖ កាលពីល្ងាចថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយធ្វើការពិនិត្យ កោសល្យវិច័យ DNA រកឃើញពលករខ្មែរម្នាក់ទៀតបានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយនៅប្រទេសថៃ។

    យោងតាមសេចក្តី ជូនដំណឹងរបស់ពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ អំពីលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ក្រសួងបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់ លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងមកនេះ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំង បន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយ ធម្មជាតិនេះ៕

    ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay