ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២លាននាក់ បានមកកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈ៣ថ្ងៃ
BY soknita
April 18, 2025
(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ២ ៧៥២ ៨១៨នាក់ ដើរលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈ ៣ថ្ងៃ។

តាមការបញ្ជាក់របស់ រដ្ឋបាលខេត្តសៀមរាប បានបន្ថែមថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ភ្ញៀវទេសចរបរទេស ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ៧៥២ ៨១៨ នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរបរទេសប្រមាណ ចំនួន ១២ ៨១៨ នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២ ៧៤០ ០០០នាក់៕







ប្រភព៖ ក្រសួងព័ត៌មាន