ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមពីប្រជាពលរដ្ឋគ្រប់ស្រទាប់

    BY soknita April 18, 2025
    ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមពីប្រជាពលរដ្ឋគ្រប់ស្រទាប់

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នេះ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមពីប្រជាពលរដ្ឋគ្រប់ស្រទាប់។

    ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ បានប្រកាសពីការបិទបញ្ចប់ព្រឹត្តិការណ៍ដ៏ធំនេះដោយជោគជ័យ និងពោរពេញដោយស្នាមញញឹមរីករាយពីប្រជាពលរដ្ឋគ្រប់ស្រទាប់។

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមការងារ យុវជនស្ម័គ្រចិត្ត និងសមាជិកនៃចង្កោមការងារទាំង ៩ នៃគណៈកម្មការរៀបចំ។ ឯកឧត្តមបានកោតសរសើរចំពោះការលះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះទទួលបានលទ្ធផលដ៏គួរជាទីមោទនៈ។

    ជាពិសេស ឯកឧត្តមបានថ្លែងអំណរគុណដល់៖

    -ចង្កោមទី១: ដឹកនាំដោយឯកឧត្តមផ្ទាល់ ផ្តោតលើរដ្ឋបាល ហិរញ្ញវត្ថុ ឧបត្ថមគាំទ្រ ផ្សព្វផ្សាយ ទំនាក់ទំនងសាធារណៈ រូបភាព វីដេអូ និងពិធីសាសនា។

    -ចង្កោមទី២: ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ទទួលបន្ទុកកម្មវិធីតន្ត្រីសួស្តីឆ្នាំថ្មី ការផ្សាយផ្ទាល់ ការសម្របសម្រួលតារា សិល្បករបុរាណ កម្មវិធីសួនមុនីហទ័យ និងការប្រណាំងរទេះគោ ក្របី។

    -ចង្កោមទី៣: ដឹកនាំដោយឯកឧត្តម ស សុខា ទទួលខុសត្រូវលើកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ របាំបុរាណ ប្រពៃណី ប្រជាប្រិយ និងការបណ្តែតគោមបួងសួង។

    -ចង្កោមទី៤: ដឹកនាំដោយឯកឧត្តម ទៀ សីហា គ្រប់គ្រងការផ្គត់ផ្គង់ទឹក អនាម័យ បរិស្ថាន សម្របសម្រួលយុវជន និងភេសជ្ជៈ កម្មវិធីសួនញញឹមអង្គរ ល្បែងប្រជាប្រិយ ទាញព្រ័ត្រ លេងទឹក ភូមិត្នោត ភូមិរចនា សួនកុមារ ផ្សារស្ទឹងសៀមរាប និងកម្មវិធីនៅតាមតំបន់ផ្សេងៗ។

    -ចង្កោមទី៥: ដឹកនាំដោយឯកឧត្តម កើត រិទ្ធិ ទទួលបន្ទុកក្បួនដង្ហែអង្គរសង្ក្រាន្ត។

    -ចង្កោមទី៦: ដឹកនាំដោយឯកឧត្តម គីម រិទ្ធី ទទួលខុសត្រូវលើការដឹកជញ្ជូន ផលិតផល ស.ស.យ.ក. និងកម្មវិធីភូមិខ្ញុំ។

    -ចង្កោមទី៧: ដឹកនាំដោយឯកឧត្តម សាយ សំអាល់ លើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ បង្ការអគ្គីភ័យ សង្គ្រោះបឋម និងខ្លឹមសារប្រតិកម្មរហ័ស។

    -ចង្កោមទី៨: ដឹកនាំដោយលោកជំទាវ ដាំ ដារីនី ទទួលបន្ទុកពិធីការ ពិធីបើកព្រឹត្តិការណ៍ និងការប្រកួតអុកចត្រង្គ។

    -ចង្កោមទី៩: ដឹកនាំដោយឯកឧត្តម សុះ មុះសិន ទទួលខុសត្រូវលើកម្មវិធីពិព័រណ៌ពាណិជ្ជកម្ម។

    ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា អង្គរសង្ក្រាន្តបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាមញញឹមដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រុមការងារបន្តបេសកកម្មជួយសង្គម និងការងារស្ម័គ្រចិត្ត ដោយចាត់ទុកការងារនេះជាសាលារៀនដ៏សំខាន់សម្រាប់ការបណ្តុះស្មារតីស្រឡាញ់ជាតិ និងការងារជាប្រយោជន៍រួម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay