ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាល កោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលកន្លងមក

    BY soknita April 19, 2025
    អភិបាលខេត្តកណ្ដាល កោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលកន្លងមក

    (ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាល កោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលកន្លងមក។

    ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ពិសេសការការពារប្រតិភូប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសកម្ពុជា នាពេលកន្លងមក នារសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ នៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល។

    ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ បើទោះបីជាប្រតិភូប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មិនស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្ដាលក៏ដោយ ប៉ុន្តែកងកម្លាំងរបស់យើងទាំងអស់បានចូលរួមក្នុងការការពារ ទាំងក្បួនប្រតិភូ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ នាពេលកន្លងមក កម្លាំងរបស់យើងបានរួមគ្នាទប់ស្កាត់បទល្មើស ដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្នុងរយៈពេលកន្លងទៅប្រកបដោយប្រសិទ្ធភាពខ្ពស់

    ដោយមិនមានបទល្មើសណាមួយគួរឱ្យកត់សម្គាល់ឡើយ។
    ឯកឧត្តមអភិបាលខេត្ត បន្តថា៖ លទ្ធផលដែលទទួលបាននៅពេលនេះ បានមកពីកិច្ចខិតខំប្រឹងប្រែង របស់មេបញ្ជាការ មេបញ្ជាការរង និងកងរាជអាវុធហត្ថរបស់យើងទាំងអស់ ដែលបានឯកភាពគ្នា ខិតខំប្រឹងប្រែងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay