ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    BY soknita April 19, 2025
    ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    (ខេត្តបាត់ដំបង)៖ តាមរយការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលកន្លងទៅ។

    ចំពោះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា «ក្នុងរយៈពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ខ្ញុំបានប្រើប្រាស់កងកម្លាំងនគរបាលជាង៧០០នាក់ ដើម្បីការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង។ ដោយឡែក កងកម្លាំងនគរបាល១៣ស្រុកទៀត ខ្ញុំបានរៀបចំការពារទៅតាមតំបន់រមណីដ្ឋាន និងតំបន់កម្សាន្តនីមួយៗក្នុងស្រុក ដើម្បីងាយស្រួលចាត់វិធានការ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាទៅតាមស្រុកនីមួយៗ»។

    ទីបំផុត ទាំងក្នុងពេល និងក្រោយពេលចូលឆ្នាំ លោកស្នងការខេត្តបាត់ដំបង បញ្ជាក់ថា ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលគឺមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។ លោកបន្ថែមថា «អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ យើងបានត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការ បង្ក្រាប និងទប់ស្កាត់មិនឱ្យមានបទល្មើសណាមួយកើតមានឡើង ហើយបងប្អូន ប្រជាពលរដ្ឋ ជាពិសេសយុវជន ពួកគេក៏បានមកលេងកម្សាន្តដោយការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងជាពិសេសចេះស្រឡាញ់ លើកស្ទួយ និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរយ៉ាងល្អគួរជាទីមោទនៈ»។

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តនៅខេត្តបាត់ដំបង ប្រារព្ធឡើងក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ និងមានអ្នកចូលរួមជិត ២លាននាក់ ឈរនៅលំដាប់លេខរៀងទី៥ ដែលមានភ្ញៀវទេសចរច្រើនជាងគេទូទាំងប្រទេស៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay