ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង ៣ពាន់សេវា

    BY soknita April 21, 2025
    មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង ៣ពាន់សេវា

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង ៣ពាន់សេវា។

    ក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់បេសកកម្មធានាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋមកជួបជុំកម្សាន្តអបអរឆ្នាំថ្មីតាមស្រុកកំណើត និងទីតាំងសប្បាយនានា កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាន បានបន្តតួនាទីធានាប្រក្រតីភាពនៃការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋយ៉ាងសកម្ម។ ជាក់ស្តែងនាថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ ពោលគឺភ្លាមៗក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី គឺក្នុងរយៈពេល២ថ្ងៃចុងក្រោយមុនចង់សប្ដាហ៍កន្លងទៅនេះ មន្ត្រីនគរបាលបានសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានសរុបចំនួន ៨៤៤សន្លឹក។

    ខណៈប្រជាជនកំពុងឆ្លៀតឱកាសនៅស្រុកកំណើតស្រាប់ដើម្បីស្នើសុំសេវា ក្នុងរយៈពេល២ថ្ងៃនោះដែរ មន្រ្តីនគរបាលក៏បានផ្ដល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋបានចំនួន ៦៣២ក្បាល លិខិតធ្វើដំណើរចំនួន ៤៣ក្បាល សៀវភៅស្នាក់នៅចំនួន ៦៦៤ក្បាល និងសៀវភៅគ្រួសារចំនួន ៤១៧ក្បាលផងដែរ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay