ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ បង្ក្រាបបានសាច់ក្រក ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាពជាច្រើនគីឡូ យកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ

    BY soknita April 21, 2025
    មន្ត្រីជំនាញ បង្ក្រាបបានសាច់ក្រក ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាពជាច្រើនគីឡូ យកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២១ ខេមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីជំនាញ បង្ក្រាបានសាច់ក្រក ចង្រិតដូង និងចង្រិតធម្មតា ដែលខូចគុណភាពជាច្រើនគីឡូ យកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ។

    កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាប សាច់ក្រក ចំនួន ៩កេស ស្មើនឹង ៤៥០គីឡូក្រាម ចង្រិតដូង ចំនួន ១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន ១១កេស ស្មើនឹង ៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន ៣០កេស ស្មើនឹង ១៤០០គីឡូក្រាម។

    ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប. រាជធានីភ្នំពេញ បានធ្វើបង្ក្រាបសាច់ក្រក ចំនួន ៩កេស ស្មើនឹង ៤៥០គីឡូក្រាម ចង្រិតដូង ចំនួន ១០កេស ស្មើនឹង ៤០០គីឡូក្រាម និងចង្រិតធម្មតា ចំនួន ១១កេស ស្មើនឹង ៥៥០គីឡូក្រាម ដែលខូចគុណភាព សរុបចំនួន ៣០កេស ស្មើនឹង ១៤០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។

    ប្រតិបត្តិការបង្ក្រាបនេះ លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថាមន្ត្រីជំនាញបានតាមដានស្រាវជ្រាវបង្រ្កាបការនាំចូលនូវផលិតផលខូចគុណភាពទាំងនេះ ដែលឈ្មួញដឹកតាមរថយន្តម៉ាក Ssang Young មកពីប្រទេសថៃ មកចែកចាយនៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ កំពុងបន្តនីតិវិធីយកទៅបំផ្លាញចោល។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ដោយឡែកកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នូវតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay