ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ

    BY soknita April 22, 2025
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ

    (ខេត្តពោធិ៍សាត់)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការផលិតគ្រឿងបន្លាស់រថយន្តក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើតការងារ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មរថយន្ត Ford ថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះអ្នកវិនិយោគដែលមានបំណងបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅក្នុងប្រទេសកម្ពុជា។

    សម្ដេចធិបតីបានកោតសរសើរចំពោះការរីកចម្រើននៃខ្សែចង្វាក់ផលិតកម្មរថយន្តនៅកម្ពុជា ដែលបានចាប់ផ្ដើមប្រើប្រាស់គ្រឿងបង្គុំមួយចំនួនផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងរៀបចំគោលនយោបាយជាក់លាក់ ដើម្បីជំរុញឱ្យមានការផលិតគ្រឿងបង្គុំរថយន្តកាន់តែច្រើនមុខថែមទៀតនៅក្នុងប្រទេស។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ឥឡូវនេះរាជរដ្ឋាភិបាលកំពុងតែដាក់ទិសដៅរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គំឱ្យបានច្រើននៅកម្ពុជា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលប្រមូលទិញគ្រឿងបង្គុំមកពីក្រៅ មកផលិតនាំចេញទេ ប៉ុន្តែផលិតឱ្យបានកាន់តែច្រើនអតិបរមានៅកម្ពុជា នេះជាគោលដៅដែលយើងដាក់ចេញ ហើយសង្ឃឹមថា យើងនឹងបន្តទៅទៀត»។ ការលើកទឹកចិត្តនេះមានគោលបំណងសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលគ្រឿងបង្គុំរថយន្តពីបរទេស និងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

    គួរជម្រាបថា ក្រុមហ៊ុន RMA CAMBODIA បានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ ដោយជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មដ៏ល្បីល្បាញលើពិភពលោក ក្នុងវិស័យជាច្រើនដូចជា យានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មចំណីអាហារជាដើម។ ក្រុមហ៊ុននេះមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ក្នុងនោះមានបុគ្គលិកនារីចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសចំនួន ២,៣០៣ នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay