ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលស្រុកស្អាង ឃាត់ខ្លួនក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូតាមបណ្ដោយមហាវីថីស៊ីជីនពីង

    BY soknita April 22, 2025
    អធិការដ្ឋាននគរបាលស្រុកស្អាង ឃាត់ខ្លួនក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូតាមបណ្ដោយមហាវីថីស៊ីជីនពីង

    (ខេត្តកណ្តាល)៖ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីក្មេងទំនើង ដែលបានបង្ហោះម៉ូតូតាមបណ្ដោយមហាវីថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ត្រូវបានស្នងការនគរបាលខេត្តកណ្តាល នៃអធិការដ្ឋាននគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន។

    តាមរយៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គណនីឈ្មោះ (Roö Roö) ដែលបានបង្ហោះសកម្មវីដេអូសកម្មភាពក្មេងទំនើងមួយក្រុមបង្ហោះម៉ូតួ នៅតាមបណ្ដោយមហាវីថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)។
    ក្រោយទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាកម្លាំងផ្នែកជំនាញស្រុកស្អាង ចុះធ្វើការស្រាវជ្រាវករណីខាងលើនេះ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ យកមកចាត់ការតាមនីតិវិធី ដូចខាងក្រោម៖

    -ករណីបង្ហោះម៉ូតូ (បង្កឡើងដោយក្មេងទំនើង)

    -កើតហេតុ: នៅថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង០០នាទី

    -នៅចំណុច: ផ្លូវមហាវិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី០៣) ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    ចំពោះក្មេងទំនើងទាំងអស់មានចំនួន ១០នាក់ ឃាត់ខ្លួនបានចំនួន ២ នាក់៖

    ១.ឈ្មោះ សុភាព រក្សា អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១១ នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាបើកម៉ូតូ Suzuki Net )(ឃាត់ខ្លួន)។

    ២.ឈ្មោះ សែម ខេមរិន្ទ អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១០G នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង (អង្គុយពីក្រោយ ជាអ្នកថតរូប) (ឃាត់ខ្លួន)។

    ៣.ឈ្មោះ ឡេង សីហា ហៅ (សាន) អាយុ ១៥ឆ្នាំ ទីលំនៅរស់នៅត្រើយកើត មុខរបរជាសិស្សរៀនថ្នាក់ទី១១B នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង (ជាអ្នកបើកបរម៉ូតូបង្ហោះ ម៉ាកហុងដាឌ្រីម 1AB-8446) (គេចខ្លួន)។

    ៤.ឈ្មោះ ភាស់ ផាន់ណា អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១១F នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង (អ្នកជិះពីក្រោយ ឡេង សីហា) (គេចខ្លួន)។

    ៥-ឈ្មោះ ហាក់ សុវិរៈ អាយុ១៦ឆ្នាំ ទីលំនៅភូមិទួលក្រូច ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល។ (ធ្លាប់អប់រំម្ដងរួចហើយ) (គេចខ្លួន)។

    ៦-ឈ្មោះ វី ម៉េងហ័ង អាយុ១៥ឆ្នាំទីលំនៅ ភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១០ នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាអ្នកបើកម៉ូតូបង្ហោះ ធ្លាប់អប់រំម្ដងរួចមកហើយ) (គេចខ្លួន)។

    ៧.ឈ្មោះ សាក់ អាយុ១៥ឆ្នាំ មិនស្គាល់ទីលំនៅ មុខរបរ: ជាសិស្សរៀនថ្នាក់ទី១០ នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង ។ (អង្គុយពីក្រោយ ឈ្មោះ វី ម៉េងហ័ង )(គេចខ្លួន)។

    ៨.ឈ្មោះ វ័ន អាយុ១៦ឆ្នាំ មិនស្គាល់ទីលំនៅ មុខរបរ:ជាសិស្សរៀនថ្នាក់ទី១១D នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាអ្នកបើកម៉ូតូសង់គ្មានស្លាក់លេខ)(គេចខ្លួន)។

    ៩.ឡុង គីមឈ័ង អាយុ១៦ឆ្នាំ ទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាសិស្សរៀនថ្នាក់ទី១១B នៅសាលាវិទ្យាល័យហ៊ុនសែនស្អាង។ (ជាអ្នកថត ធ្លាប់អប់រំម្ដងរួចមកហើយ) (គេចខ្លួន)

    ១០.មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

    ដោយឡែកវត្ថុតាងដែលដកហូតបានមាន ម៉ូតូម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កណ្ដាល1 AB-8446 ០១គ្រឿង។ តាមចម្លើយសារភាព ក្មេងទំនើងទាំង ០២នាក់ បានសារភាពថា ពួកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូកង់ខាងមុខ ហើយបានថតវីដេអូ បង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកប្រាកដមែន និងប្រាប់ថាវីដេអូនោះជារូបភាពចាស់ ដែលពួកខ្លួនធ្លាប់បានបង្ហោះម្ដងរួចមកហើយកាលពីឆ្នាំ ២០២៤ ទើបនៅថ្ងែទី ២១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៨និង០០នាទី ឈ្មោះ សែម ខេមរិន្ទ បានយកវីដេអូនោះមកបង្ហោះម្ដងទៀត។

    ក្រោយពីធ្វើការសួរនាំបំភ្លឺរួច កម្លាំងសមត្ថកិច្ចបានសុំគោលការណ៍តាមឋានានុក្រម និងបានហៅឪពុកម្តាយអាណាព្យាបាល ធ្វើកិច្ចសន្យា អប់រំណែនាំ ឱ្យត្រឡប់ទៅផ្ទះវិញ និងបានយកម៉ូតូដែលធ្វើសកម្មភាពរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងរយៈពេល៣ខែ។

    គួរបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចធ្វើការអប់រំដកហូតម៉ូតូកាលពីថ្ងៃទី២៨.១២.២០២៤ លុះដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ សមត្ថកិច្ចបានប្រគល់ម៉ូតូឱ្យអាណាព្យាបាលវិញ។ ចំពោះវីដេអូ ខាងលើឈ្មោះ សែម ខេមរិន្ទ បានកាត់តបញ្ចូលសំឡេង ក្នុងរូបភាពចាស់ រួចបង្ហោះឡើងវិញនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥។ ចាប់តាំងពីសមត្ថកិច្ចយើងធ្វើការអប់រំ ដកហូតម៉ូតូមក ក្មេងទំនើងទាំងនេះមិនបានធ្វើសកម្មភាពបង្ហោះម៉ូតូជាថ្មីទៀតឡើយ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay