ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជន ៦០០លាននាក់ នៅប្រទេសឥណ្ឌាកំពុងមានបញ្ហាកង្វះទឹក ខណៈមានការព្រមានថាប្រទេសនេះកំពុងឈានទៅរកការបាត់បង់ប្រភពទឹកក្រោមដីទាំងស្រុង

    BY autoadmin May 16, 2019
    ប្រជាជន ៦០០លាននាក់ នៅប្រទេសឥណ្ឌាកំពុងមានបញ្ហាកង្វះទឹក ខណៈមានការព្រមានថាប្រទេសនេះកំពុងឈានទៅរកការបាត់បង់ប្រភពទឹកក្រោមដីទាំងស្រុង

    ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងវិបត្តិទឹកដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលប្រជាជន ៦០០លាននាក់ កំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងខ្លាំង។ ជាក់ស្តែងនៅតំបន់ជាយក្រុង Vasant Kunj របស់ទីក្រុង Delhi វិញ គេឃើញមានពីដុងរង់ចាំទឹករាប់រយដាក់តម្រៀបគ្នាដើម្បីរង់ចាំការផ្តល់ទឹក។ រយៈពេល ១០ថ្ងៃ មកហើយ ដែលទីក្រុងដ៏ក្រក្រនិងធំបំផុតមួយនេះមិនបានទទួលទឹកប្រើប្រាស់ ដែលផ្តល់ដោយរថយន្តដឹកទឹករបស់រដ្ឋាភិបាល។ ប្រជាជនមិនមានទឹកសម្រាប់ផ្គត់ផ្គង់ឱ្យគ្រួសាររបស់ពួកគេបន្តទៀតបានទេ ដោយសារតែកង្វះខាតជាច្រើនថ្ងៃជាប់ៗគ្នានេះ។ ប្រជាជនមានការជាស្រេកទឹកជាខ្លាំង ហើយវាពិបាកនឹងរស់នៅបំផុតក៏ព្រោះតែអ្វីៗគ្រប់យ៉ាងរួមមាន៖ ការចម្អិន ទទួលទាន លាងសម្អាត បោកគក់ -ល- សុទ្ធតែត្រូវការទឹកទាំងអស់។

    កង្វះទឹក និងរលកកម្តៅក្តៅខ្លាំង (៤០អង្សាសេ) ធ្វើឱ្យប្រជាជរស់នៅវេទនាដូចនៅក្នុងឡកម្ដៅ។ ប្រជាជនត្រូវបានគេអនុញ្ញាតឱ្យទទួលយកទឹកត្រឹមតែ ៦០០លីត្រ ក្នុងមួយគ្រួសារសម្រាប់រយៈពេល១០ថ្ងៃ ដែលវាមិនគ្រប់គ្រាន់នោះឡើយទម្រាំមានការផ្តល់ទឹកជាបន្តបន្ទាប់។ យ៉ាងណាមិញបើយោងតាមស្ថាប័នជាតិសម្រាប់ការផ្លាស់ប្តូរប្រទេសឥណ្ឌា Niti Aayog បានឱ្យដឹងថា ជាមធ្យមមានប្រជាជនឥណ្ឌា ២០០​,០០០នាក់ ត្រូវបាត់បង់ជីវិតដោយសារកង្វះការផ្គត់ផ្គង់ និងទឹកកខ្វក់នេះ។ ឥណ្ឌាក៏បានព្យាករណ៍ទុកផងដែរថា នៅឆ្នាំ ២០២០ ពួកគេនឹងបាត់បង់ប្រភពទឹកពីក្រោមដីទាំងអស់តែម្តង ចំពេលពិភពលោកកំពុងមានបំ​រ៉ែ​បំ​រួល​អាកាសធាតុ ហើយប្រទេសនេះពឹងផ្អែកលើប្រភពទឹកក្រោមដីស្ទើរតែទាំងស្រុង កង្វះទឹកនេះនឹងក្លាយជាបញ្ហាចម្បង និងគួរឱ្យព្រួយបារម្មណ៍បំផុត៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: