លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ផ្ញើរសារចូលរួមរំលែកទុក្ខ ចំពោះមរណៈភាពលោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ
(ខេត្តឧត្ដរមានជ័យ)៖ តាមរយៈការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ផ្ញើរសារចូលរួមរំលែកទុក្ខ ចំពោះមរណៈភាពលោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ០៨:២០នាទី ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៤៦ឆ្នាំ ។
ចំពោះសព លោក វរសេនីយ៍ឯក ឯម វណ្ណារ៉ា ត្រូវបានតម្កល់នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀម ទម្លាប់នៃព្រះពុទ្ធសាសនា ។
មរណភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា គឺជាការបាត់បង់នូវកូន បង ប្អូន ស្វាមី និង ឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់នូវនាយនគរបាលជាតិដ៏ឆ្នើមមួយរូប ដែល ធ្លាប់មានស្នាដៃ និងគុណបំណាច់ក្នុងការចូលរួមការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពជូនសង្គមជាតិ ។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ នាយ,នាយនគរបាលរង មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមចូលរួមសម្តែងនូវក្តីសោកស្តាយ អាឡោះអាល័យ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ ព្រមទាំងបងប្អូនកូនក្មួយញាតិមិត្ត ទាំងអស់នៃសព ដោយក្តីក្តុកក្តួលជាទីបំផុត និងសូមលំឱនកាយ ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយពាំនាំដូងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ