ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន ក្រុម Girl ហៃណាំ និង ក្រុម Girl ដៃពីរ ចំំនួន ៨នាក់ ពាក់ព័ន្ធករណីហិ-ង្សា

    BY soknita April 22, 2025
    អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន ក្រុម Girl ហៃណាំ និង ក្រុម Girl ដៃពីរ ចំំនួន ៨នាក់ ពាក់ព័ន្ធករណីហិ-ង្សា

    (រាជធានីភ្នំបេញ)៖ រសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន ក្រុម Girl ហៃណាំ និង ក្រុម Girl ដៃពីរ ចំំនួន ៨នាក់ ពាក់ព័ន្ធករណីហិង្សា។

    តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ជុំវិញករណីក្មេងទំនើង ០២ក្រុម បង្កហិង្សានៅចំណុចតាមផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៥:៣០នាទីទៀបភ្លឺ។

    ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន ០៦នាក់ (ក្រុមGirlហៃណាំ) នៅចំណុចការ៉ាស់សាំងកាល់តិច ផ្លូវមុនីវង្ស សង្កាត់ស្រះចក និងបន្តឃាត់បានជនស្ស័យចំនួន ០២នាក់ (ក្រុមGirlដៃពីរ) នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដើម្បីយកសួរនាំ។

    ចំពោះក្មេងទំនើងឃាត់ខ្លួនបានចំនួន ៨នាក់ ដែលជាភាគីករួមមាន៖

    ១- ឈ្មោះ ហែម ម៉ារីយ៉ា ភេទស្រី

    ២- ឈ្មោះ ស៊ឹម ស៊ីវម៉ី ភេទស្រី

    ៣- ឈ្មោះ សេង ស្រីយ៉ា ភេទស្រី

    ៤- ឈ្មោះ តឹង សុធា ភេទស្រី

    ៥- ឈ្មោះ ខាន់ លីម៉េង ភេទប្រុស

    ៦- ឈ្មោះ ចាន់ នីតា ភេទ ស្រី

    -ភាគីខ

    ១- ឈ្មោះ ហៃ ស្រីនាថ ភេទស្រី។

    ២- ឈ្មោះ ហ៊ិន កន្និកា ភេទស្រី។

    ដោយឡែកវត្តុតាងចាប់យក ទូរស័ព្ទដៃចំនួន ០៨គ្រឿង និងម៉ូតូចំនួន ០២គ្រឿង។ បច្ចុប្បន្នក្មេងទំនើងខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

     

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: