ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន កំពុងស្វែងរកក្មេងតូចលក់កម្រងផ្កា ដែលកំពុងទទួលបានការចាប់អារម្មណនៅលើបណ្ដាញសង្គម ពីភាពគួរឱ្យស្រឡាញ់ និងឆ្លាតវៃ
BY soknita
April 23, 2025
(រាជធានីភ្នំពេញ)៖ នៅលើបណ្ដាញសង្គមពេលនេះ កំពុងផ្ទុះការចាប់អារម្មណ៍៍ ទៅលើវីដេអូក្មេងតូចម្នាក់ ដែលលក់កម្រងផ្កា ទាំងគួរឱ្យស្រឡាញ់ និងមានភាពវៃឆ្លាត ជាពិសេសពូកែហៅភ្ញៀវទេសចរណ៍ឱ្យជួយទិញកម្រផ្កាថែមទៀតផង។

ដោយឡែក នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះវីដេអូនៅក្នុងផេកផ្លូវការ ពីក្មេងស្រីតូចរូបនេះ ថែមទាំងសរសើរ និងពេញចិត្តពីភាពគួរឱ្យស្រឡាញ់របស់ក្មេងស្រីតូបរូបនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរភ្ជាប់សារជាមួយវីដេអូដែរថា៖ «ពិតជាគួរឱ្យអាណិត និងស្រឡាញ់ចៅណាស់ តែក៏ចង់ដឹងពីរឿងចាត់ចែងរបស់ឪពុកម្តាយផងដែរ។ ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រីដែល គួរឱ្យស្រឡាញ់នេះសូមមេត្តាជួយប្រាប់ផង៕»




ប្រភព៖ Samdech Hun Sen of Cambodia