បុគ្គលិក ឬអ្នកបម្រើការងារតាមផ្ទះ បើចុះបញ្ជិកាជាមួយ ប.ស.ស. ហើយ អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយខ្លួនឯងគ្រាន់តែភ្ជាប់ឯកសារមួយចំនួន
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា បុគ្គលិក ឬអ្នកបម្រើការងារតាមផ្ទះ បើចុះបញ្ជិកាជាមួយ ប.ស.ស. ហើយ អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយខ្លួនឯងគ្រាន់តែភ្ជាប់ឯកសារមួយចំនួន។

នៅក្នុងដែរ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់បន្ថែមថា សម្រាប់បងប្អូនកម្មករនិយោជិត បុគ្គលិក ឬអ្នកបម្រើក្នុងផ្ទះ ដែលបានកំពុងបម្រើការឱ្យនិយោជក (ថៅកែ) ឬម្ចាស់រោងចក្រ សហគ្រាសគ្រឹះស្ថាន និងម្ចាស់ផ្ទះទាំងអស់ ដែលបានចុះបញ្ជិកាជាមួយ ប.ស.ស. នោះសាមីខ្លួនអាចមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បាន ដោយត្រូវភ្ជាប់ឯកសារ រួមមាន៖
-លិខិតបញ្ជាក់ការងារ (ចេញដោយនិយោជក)
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរច្បាប់ដើមសម្រាប់ជនជាតិខ្មែរ ឬលិខិតឆ្លងដែនច្បាប់ដើម សម្រាប់ជនជាតិបរទេស
ដោយឡែក សាមីខ្លួនត្រូវមកចុះឈ្មោះដោយផ្ទាល់ នៅគ្រប់ការិយាល័យ ប.ស.ស. ទូទាំងរាជធានី/ខេត្ត/ខណ្ឌ ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ បេឡាជាតិសន្តិសុខសង្គម៕

ប្រភព៖ បេឡាជាតិសន្តិសុខសង្គម