ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បេឡាសន្តិសុខជាតិ បានបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនចំនួន ៥ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.

    BY soknita April 23, 2025
    បេឡាសន្តិសុខជាតិ បានបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនចំនួន ៥ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នេះ បេឡាសន្តិសុខជាតិ បានបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលឯកជនចំនួន ៥ ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.។

    ក្នុងសេចក្ដីជូនដំណឹងរបស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ទាំងអស់ឱ្យបានដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបញ្ចប់កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវា សុខាភិបាលជាមួយមូលដ្ឋានសុខាភិបាលឯកជន ចំនួន៥ មានឈ្មោះ និងអាសយដ្ឋានដូចខាងក្រោម៖

    -មន្ទីរសម្រាកព្យាបាល ណុមា៖ ផ្ទះលេខ២០ ផ្លូវលេខ១២០K សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    -មន្ទីរពេទ្យ យី គក់៖ ផ្លូវលេខ១៥៤ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    -មន្ទីរពហុព្យាបាល ព្រះវិហារ៖ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

    -គ្លីនិកម៉ារីស្តូប ច្បារអំពៅ៖ ផ្ទះលេខ១៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    -មន្ទីរព្យាបាលភ្នែក ហូសេង ភ្នំពេញ៖ ផ្ទះលេខB2-០៩០ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ក្នុងន័យនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. អាចអញ្ជើញទៅប្រើប្រាស់សេវា នៅមូលដ្ឋានសុខាភិបាលផ្សេងទៀតដែលជាដៃគូរបស់ប.ស.ស. ដែលមានទីតាំងស្ថិតនៅ ក្បែរមូលដ្ឋានសុខាភិបាលខាងលើ ករណីចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលបានបញ្ចប់កិច្ចព្រមព្រៀងជា បន្ទុកចំណាយផ្ទាល់របស់អ្នកជំងឺ៕

    ប្រភព៖ បេឡាសន្តិសុខជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay