ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នឹងជួបក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ដែលលក់កម្រងផ្កា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការរៀបចំក្រុមគ្រួសារមួយនេះ

    BY soknita April 24, 2025
    សម្តេចតេជោ ហ៊ុន សែន នឹងជួបក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ដែលលក់កម្រងផ្កា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការរៀបចំក្រុមគ្រួសារមួយនេះ

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរក កុមារីម្នាក់ដែលមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដោយយសារកុមារីរូបនោះ ទាំងឆ្លាតវៃ និងគួរឱ្យស្រឡាញ់ ជាពិសេសចេះលក់កម្រងផ្កាឱ្យភ្ញៀវទេសចរណ៍តាំងពីតូច។

    ក្រោយ សម្តេចតេជោ ហ៊ុន សែន បង្ហោះស្វែងរកកុមារីដែលពូកែរូបនេះហើយ នៅល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ សម្ដេច ក៏បានបង្ហោះលើផេកផ្លូវការម្ដងទៀត ដោយបានបញ្ជាក់ថា នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបក្រុមគ្រួសារកុមារី ស៊ុន ស្រីតី ដើម្បីពិភាក្សាអំពីការរៀបចំក្រុមគ្រួសារមួយនេះ។

    ដោយឡែក សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា កុមារី ស៊ុន ស្រីតី មានអាយុ៤ឆ្នាំ ហើយសម្ដែច នឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ នៅផ្ទះ ដើម្បីពិភាក្សាអំពីការរៀបចគ្រួសារមួយនេះ ដែលមានចៅស៊ុនស្រីតី គួរោ្យអាណិតស្រឡាញ់ផងដែ៕

    ប្រភព៖ Samdech Hun Sen of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay