ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យ Cappadocia នៃប្រទេសតួកគី សហការគ្នាលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងផែនការយុទ្ធសាស្ត្រទេសចរណ៍

    BY soknita April 24, 2025
    ក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យ Cappadocia នៃប្រទេសតួកគី សហការគ្នាលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងផែនការយុទ្ធសាស្ត្រទេសចរណ៍

    (ប្រទេសតួកគី)៖ យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យ Cappadocia នៃប្រទេសតួកគី សហការគ្នាលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងផែនការយុទ្ធសាស្ត្រទេសចរណ៍។

    នាព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cappadocia នៃប្រទេសតួកគី ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍។

    ជំនួបនេះផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ ដូចជា មគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ ក៏ដូចជាការចែករំលែកបទពិសោធន៍ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រទេសចរណ៍ប្រកបដោយនិរន្តរភាព បៃតង បរិយាប័ន្ន និងទេសចរណ៍ដែលមានតម្លៃបន្ថែម។
    ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់នេះ ក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យ Cappadocia នឹងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ តាមរយៈគម្រោងចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដែលនឹងផ្តោតលើការចែករំលែកបទពិសោធន៍ និងកម្មវិធីបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។

    គួរឱ្យដឹងថា លោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយរៀបចំផែនការទេសចរណ៍ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពសម្រាប់ក្រសួងទេសចរណ៍ និងវប្បធម៌នៃប្រទេសតួកគី និងប្រទេសផ្សេងៗទៀត។ សាកលវិទ្យាល័យ Cappadocia ត្រូវបានគេទទួលស្គាល់ថាជាសាកលវិទ្យាល័យឈានមុខគេ និងទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍កម្រិតខ្ពស់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay