ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រយ័ត្នឱ្យមែនទែន! កៅអីបែបនេះគឺមានភាពគ្រោះថ្នាក់ណាស់ ដែលវាស្ទើរតែសម្លាប់ជីវិតក្មេងស្រីម្នាក់ក្នុងពិធីជប់លៀងមួយ

    BY autoadmin May 17, 2019
    ប្រយ័ត្នឱ្យមែនទែន! កៅអីបែបនេះគឺមានភាពគ្រោះថ្នាក់ណាស់ ដែលវាស្ទើរតែសម្លាប់ជីវិតក្មេងស្រីម្នាក់ក្នុងពិធីជប់លៀងមួយ

    ឱកាសមានគ្រោះថ្នាក់គឺថា អ្នកប្រហែលជាធ្លាប់បានអង្គុយនៅលើកៅអីប្រភេទនេះពីមុនរួចមកហើយ។ នៅតាមភោជនីយដ្ឋាន និងរង្គសាលគ្រប់កន្លែង ភាគច្រើនសុទ្ធតែប្រើប្រាស់កៅអីខ្ពស់ៗបែបនេះ ដែលវាជាផ្នែកមួយនៃគ្រឿងសង្ហារឹមរបស់កន្លែងទាំងនោះឱ្យមើលទៅទំនើបទាន់សម័យ។ ប៉ុន្តែលោកអ្នកធ្លាប់ដឹងអត់ថា កៅអីបែបនេះមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណា? ជាក់ស្តែងដូចករណីដែលបានរៀបរាប់នៅលើទំព័រ Facebook ដែលថ្មីៗនេះរូបភាពព្រមានអំពីហានិភ័យរបស់កៅអីប្រភេទនេះ ប្រមូលបានការ Share បន្តរហូតដល់ ២៨៧,០០០ និងឱ្យមតិ ៩២,០០០ដង។

    គណនីឈ្មោះ Dayana Duarte នៅក្នុង Facebook បានប្រាប់ពីបទពិសោធន៍ថា ការពីចុងឆ្នាំមុនរូបនាងមានពិធីជប់លៀងសម្រាប់ថ្ងៃបុណ្យណូអែលនៅផ្ទះ ហើយនៅពេលដែលប្អូនថ្លៃរបស់នាងដែលមានទម្ងន់ត្រឹមតែ ២៣គីឡូក្រាម ទៅអង្គុយលើកៅអី (ប្រភេទដូចក្នុងរូប) វាស្រាប់តែបាក់ និងលេចចេញឆ្អឹងដែកចំកណ្ដាលតែម្តង ដែលបណ្ដាលឱ្យជើងរបស់នាងមានរបួស។ នៅពេលមកដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានប្រាប់ពួកគេថា បើសិនជាឆ្អឹងដែកត្រូវលានចេញប្រវែង ៧សង់ទីម៉ែត្រ ឧបទ្ទវហេតុនោះអាចបណ្តាលឱ្យជនរងគ្រោះស្លាប់បាន។ ជាសំណាងសម្រាប់នាងតូច ដែលនាងអង្គុយនៅគែមកៅអី ក្នុងករណីនាងអង្គុយចំកណ្តាលមិនដឹងថាលទ្ធផលនឹងទៅជាបែបណានោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ WOB

    Share This Post: