ព័ត៌មានជាតិ
សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ចង់ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. គួរភ្ជាប់ឯកសារមួយចំនួននេះ
BY soknita
April 25, 2025
(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ចង់ស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. គួរភ្ជាប់ឯកសារមួយចំនួននេះ។

ចំពោះឯកសារ ដែលភ្ជាប់មកជាមួយមានដូចខាងក្រោមនេះ៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
-ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)
-លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលីដា
-សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ
ដោយឡែក សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ បេឡាជាតិសន្តិសុខសង្គម ផងដែរ៕


ប្រភព៖ បេឡាជាតិសន្តិសុខសង្គម