ព័ត៌មានជាតិ

ក្រុមការងារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះពិនិត្យមើលទីតាំងតម្លើងឧបករណ៍សម្ភារបច្ចេកទេស សម្រាប់បំពាក់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

BY
soknita
April 26, 2025

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាល ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមការងារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន ចុះត្រួតពិនិត្យទីតាំងតម្លើងឧបករណ៍សម្ភារបច្ចេកទេស សម្រាប់បំពាក់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងតម្លើងឧបករណ៍សម្ភារបច្ចេកទេស សម្រាប់បំពាក់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដោយមានការចូលរួមពី បណ្ឌិត គឹម កែវមុន្នីរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិការ ឯកឧត្តម សេង ស្រេង អគ្គនាយករង នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

Share This Post: