ព័ត៌មានជាតិ

សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញពិនិត្យសកម្មភាពការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ២០២៥

BY
soknita
April 26, 2025

(ខេត្តកំពុងឆ្នាំង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញពិនិត្យសកម្មភាពការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ ២០២៥។

នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានអញ្ជើញពិនិត្យសកម្មភាពការងាររៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ឆ្នាំ២០២៥ ស្ថិតនៅទីព្រះស្រែ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: