ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Boeing ប្រកាសថា ពួកគេបានបញ្ចប់ការអាប់ឌែត software មកលើម៉ូដែល 737 MAX រួចរាល់ហើយ

    BY autoadmin May 17, 2019
    ក្រុមហ៊ុន Boeing ប្រកាសថា ពួកគេបានបញ្ចប់ការអាប់ឌែត software មកលើម៉ូដែល 737 MAX រួចរាល់ហើយ

    ក្រុមហ៊ុន Boeing បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា នេះថា ខ្លួនបានបញ្ចប់ការ update ទៅលើ software របស់ម៉ូដែល 737 MAX រួចហើយ បន្ទាប់ពីមានការធ្លាក់យន្តហោះចំនួន ២ដង ដែលបណ្តាលឱ្យមានការដាក់ចុះចតរាល់ម៉ូដែល 737 MAX ទាំងអស់នៅទូទាំងពិភពលោក។ ការស្នើឡើងឱ្យមានការជួសជុលគឺទាក់ទងជាមួយនឹងប្រព័ន្ធគ្រប់គ្រងជើងហោះហើរ ដែលពួកគេគិតថាវាជាមូលហេតុនៃការធ្លាក់ទាំង ២ នេះ ហើយត្រូវតែទទួលបានការអនុម័តពីនិយតករអាមេរិក និងអន្តរជាតិ មុនពេលដែលយន្តហោះម៉ូដែលនេះអាចត្រឡប់មកដំណើរការវិញ។

    នាយកប្រតិបត្តិលោក Dennis Muilenburg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយសារភាពមានសុវត្ថិភាពគឺជាអាទិភាពរបស់យើង យើងបានបញ្ចប់ការហោះហើរវិស្វកម្មសាកល្បងទាំងអស់ សម្រាប់ការ update software ហើយកំពុងរៀបចំសម្រាប់ការហោះហើរសម្រេចចុងក្រោយ» «ឧប្បត្តិហេតុអកុសលទាំង ២ បានបង្កើនការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះគុណតម្លៃរបស់យើង រួមទាំងសុវត្ថិភាព គុណភាព និងសុចរិតភាព ពីព្រោះយើងដឹងថា ជីវិតជាច្រើនអាស្រ័យលើពួកយើង»។

    ការប្រកាសរបស់ក្រុមហ៊ុន Boeing បានធ្វើឱ្យភាគហ៊ុនកើនឡើង ២.៦ភាគរយ ស្មើនឹង ៣៥៤.៤៤ដុល្លារ នៅក្នុងការជួញដូរពេលល្ងាច។ ការផ្អាកការហោះហើររបស់ម៉ូដែល 737 MAX បានកាត់បន្ថយប្រាក់ចំណូលរបស់ក្រុមហ៊ុន Boeing និងបានធ្វើឱ្យទស្សនវិស័យរកប្រាក់ចំណេញរបស់ក្រុមហ៊ុនធ្លាក់ចុះ។ ក្រុមហ៊ុន Boeing បាននិយាយថា ខ្លួនបានហោះហើរ 737 MAX ជាមួយនឹងការ update software ទៅលើប្រព័ន្ធ Maneuvering Characteristics Augmentation រយៈរយៈពេលជាង ៣៦០ម៉ោង ស្មើនឹង ២០៧ ជើងហោះហើរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: