ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាជិក ប.ស.ស. ជាជនជាតិបរទេស ក៏អាចស្នើសុំប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែតបាន បើសិនបានបំពេញលក្ខខណ្ឌមួយចំនួននេះរួច

    BY soknita April 29, 2025
    សមាជិក ប.ស.ស. ជាជនជាតិបរទេស ក៏អាចស្នើសុំប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែតបាន បើសិនបានបំពេញលក្ខខណ្ឌមួយចំនួននេះរួច

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. ជាជនជាតិខ្មែរ ឬជាជនបរទេស ក៏អាចស្នើសុំប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែតបាន បើសិនបានបំពេញលក្ខខណ្ឌមួយចំនួននេះរួច។

    តាមរយៈ បេឡាជាតិសន្តិសុខសង្កម បានបញ្ជាក់បន្ថែមថា ចំពោះសមាកជក ប.ស.ស. មិថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ក៏អាចស្នើសុំប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែតបានដែរ ប្រសិនបើបានបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោមនេះ៖

    -បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន

    -បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ

    -មានអាយុយ៉ាងតិច ៦០ឆ្នាំ

    ដោយឡែក សម្រាប់ព័ត៌មានបន្ថែមអាចទាក់តងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ បេឡាជាតិសន្តិសុខសង្កម ផងដែរ៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay