ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ណែនាំដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ ដែលនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីខែឧសភា ដល់ខែតុលា

    BY soknita April 29, 2025
    ក្រសួងធនធានទឹក ណែនាំដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ ដែលនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីខែឧសភា ដល់ខែតុលា

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងធនធានទឹក ណែនាំដល់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រែប្រួលអាកាសធាតុ ដែលនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីខែឧសភា ដល់ខែតុលា។

    ក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ដែរថា ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ ២០២៥។ បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវវស្សា ឆ្នាំ ២០២៥ ដូចខាងក្រោម៖

    ១) បាតុភូតសកល៖ យោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា បាតុភូតឡានីញ៉ា (La Niña) នឹងថយចុះមកត្រឹម ១០ភាគរយហើយ បាតុភូតអែនសូ (ENSO-Neutral) ឡើងដល់ ៨០ភាគរយ។

    ២)រដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ ២០២៥ ដែលលឿនជាងឆ្នាំ ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ ២០២៤។

    ២.១.ដើមរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែឧសភា ដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។

    ២.២.ពាក់កណ្តាលរដូវវស្សា៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនៅខែកក្កដា ដល់ខែសីហា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

    ២.៣. ចុងរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតខ្ពស់ជាង ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។

    សរុបមកវិញ សមរាប់រដូវស្សាឆ្នាំ ២០២៥ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាព មធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ ២០២៤។ បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយ ទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។

    យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ អាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានច្រើន៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay