ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ

    BY soknita April 30, 2025
    កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាមុខសញ្ញាលួច និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។

    ក្នុងនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបញ្ជាក់ដែរថា ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១២៖១៧នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ នៅចំនុចមុខផ្ទះសំណាក់ ជ័យមង្គល ផ្លូវលំ ភូមិដំណាក់ធំ១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

    ដោយជនសង្ស័យទាំង ៣នាក់៖ ទី១.ឈ្មោះ ផួង ផានិត អាយុ ១៧ឆ្នាំ (ដៃដល់), ទី២.ឈ្មោះ តាន់ រាជ្យ អាយុ ១៧ឆ្នាំ និងទី៣.ឈ្មោះ ខ្លឹម សុធារិទ្ធ។ សម្ភារដកហូតមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញJH-2584 (របស់ជនសង្ស័យធ្វើសកម្មភាព)។
    គួរបញ្ជាក់ដែរថា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៤៖១០នាទីទៀបភ្លឺ ពួកគេបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃពីបុរសរងគ្រោះ កំពុងសម្រាកបានសម្រេចមុខធនាគារមួយ នៅលើបណ្តោយផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay