ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំ នួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក

    BY soknita May 1, 2025
    ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំ នួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក

    (រាជធានីភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹង នៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ នេះ ស្ដីពី ការដាក់ឱ្យអនុវត្តនូវវិធានការ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ផលិតករ និងអ្នកនាំចេញទាំងអស់ ដែលបាននិងកំពុង នាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក មេត្តាជ្រាបថា ប្រកាសអន្តរក្រសួងស្តីពីវិធានការសម្រាប់បង្ការនិង ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញ ទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងអនុវត្តចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ នេះតទៅ។

    ប្រកាសទាំងពីរនេះ មានគោលបំណងបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការ អនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាព សម្រាប់ការនាំចេញទំនិញមួយចំនួនពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ជាមួយគ្នានេះ ផលិតករ និងអ្នកនាំចេញ មិនតម្រូវឱ្យបង់កម្រៃសេវាសាធារណៈ សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនោះឡើយ។

    ប្រកាសទាំងពីរនេះ និងឯកសារគតិយុត្តពាក់ព័ន្ធអាចទាញយកបានតាម QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម លេខ១២៦៦៕

    ប្រភព៖ ក្រសួងពាណិជ្ជកម្ម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay