ព័ត៌មានជាតិ
បុរសម្នាក់ស្លៀកពាក់ស៊ីវិល មានវិទ្យុទាក់ទងច្រើនសៀតចង្កេះ ទទួលស្គាល់នូវកំហុស និងបានធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ
BY soknita
May 1, 2025
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ នេះ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា បុរសស្លៀកពាក់ស៊ីវិល មានវិទ្យុទាក់ទងច្រើនសៀតចង្កេះ ពេលនេះបានចូលខ្លួនមកបំភ្លឺហើយ។

តាមការបញ្ជាក់របស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងបន្ថែមថា លោកពូ រត់ ម៉ូតូកង់បីឥណ្ឌា ដែលមានវិទ្យុទាក់ទងច្រើនបានចូលខ្លួនមកបំភ្លឺហើយ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥ ជាមួយសម្ថតកិច្ចក្រុងតាខ្មៅ។
ចំពោះបុរសនេះ មានឈ្មោះថា នី សាលី ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា មានប្រពន្ធឈ្មោះ លឹម សុខឃាង មានកូនក្នុងបន្ទុក ២ នាក់ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយ លោក នី សាលី បានទទួលស្គាល់នូវកំហុសរបស់ខ្លួន និងបានធ្វើកិច្ចសន្យាបញ្ឈប់នូវការប្រើប្រាស់សម្ភារៈដែលទាក់ទងនឹងកងកម្លាំង៕


ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ