ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨នាក់ ចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល

    BY soknita May 5, 2025
    ឱកាសល្អ! ក្រសួងប្រៃសណីយ៍ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨នាក់ ចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨នាក់ ចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។

    ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៨នាក់ ដើម្បីបម្រើការងារនៅ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានមុខដំណែងដូចខាងក្រោម៖

    – បុគ្គលិកត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ចំនួន ១រូប

    – បុគ្គលិកអភិវឌ្ឍនិងថែទាំប្រព័ន្ធ ចំនួន ១រូប

    – បុគ្គលិកគ្រប់គ្រងប្រព័ន្ធ ចំនួន ១រូប

    – បុគ្គលិកសម្របសម្រួលកិច្ចការទូទៅ ចំនួន ១រូប

    – ជំនួយការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ចំនួន ១រូប

    – បុគ្គលិកទំនាក់ទំនងសាធារណៈ សហប្រតិបត្តិការ និងផ្សព្វផ្សាយ ចំនួន ១រូប

    – បុគ្គលិករៀបចំផែនការ សរុប និងស្ថិតិ ចំនួន ១រូប

    – ជំនួយការទូទៅ ចំនួន ១រូប។

    ១. លក្ខខណ្ឌនៃការជ្រើសរើស

    – បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស

    – មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន

    – មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ

    – មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ

    – មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម

    – មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម

    – មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត

    – ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម

    – ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។

    ២. ភារកិច្ច និងគុណវុឌ្ឍិការទទួលខុសត្រូវ

    សូមមើលនៅក្នុងផ្នែកភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយ សេចក្ដីជូនដំណឹងនេះ។

    ៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

    – ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន

    – ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ការអនុវត្តការងារជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ

    – ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាពនិងសមិទ្ធកម្មការងារ។

    ៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស

    – បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចផ្ញើ Cover Letter និង Resume តាមរយៈ លោក ផៅ ឡាំ ទូរសព្ទ/តេឡេក្រាម ០៩៩ ៩៨៧ ៨៧៨ ឬអ៊ីមែល lam-phav@mptc.gov.kh ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី។

    – បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬមកសម្ភាសជាមួយគណៈកម្មការជ្រើសរើស៕

    ប្រភព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay