ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបបានទៀតហើយ ស៊ុតមាន់ជាង១២ម៉ឺនគ្រាប់ នាំចូលមកពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងយកមកចែកចាយនៅក្នុងរាជធានីភ្នំពេញ

    BY soknita May 5, 2025
    បង្ក្រាបបានទៀតហើយ ស៊ុតមាន់ជាង១២ម៉ឺនគ្រាប់ នាំចូលមកពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងយកមកចែកចាយនៅក្នុងរាជធានីភ្នំពេញ

    (រាជធានីភ្នំពេញ)៖ តាមការការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៥កន្លងទៅ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ស្ទាក់ចាប់រថយន្ត ដឹកស៊ុតមាន់ប្រមាណជាង ១២ ម៉ឺនគ្រាប់ ចេញពីប្រទេសវៀតណាម មកចែកចាយនៅភ្នំពេញ។

    ចំពោះសកម្មភាពក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលចុះស្ទាក់ចាប់រថយន្ត ដឹកស៊ុតមាន់បានចំនួន ៣គ្រឿង ដែលមានប្រមាណជាង ១២ ម៉ឺនគ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់៕


    ប្រភព៖ Sarat Hun 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay