ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ៦នាក់ ក្រោយបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យនៅលើផ្លូវមុន្នីវង្ស

    BY soknita May 6, 2025
    អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ៦នាក់ ក្រោយបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យនៅលើផ្លូវមុន្នីវង្ស

    (រាជធានីភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនក្មេងទំនើងមួយក្រុមចំនួន ៦នាក់ ក្រោយបង្ហោះម៉ូតូយ៉ាងអាណាធិបតេយ្យនៅលើផ្លូវមុន្នីវង្ស។

    តាមការបញ្ជាក់របស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា ក្មេងទំនើងមួយក្រុមនេះមានគ្នា ៦នាក់ និងម៉ូតូ ៣គ្រឿង ដែលបានបង្ហោះយ៉ាងអាណាធិបតេយ្យនៅផ្លូវមុន្នីវង្ស កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួន។

    ក្រោយពីសមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមក្មេងៗបង្ហោះម៉ូតូចំនួន ៦នាក់ និងមធ្យោបាយម៉ូតូចំនួន ៣គ្រឿង និងបានធ្វើការសាកសួររួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចង្អុលបង្ហាញឲ្យអធិការដ្ឋានកោះអញ្ជើញ ឪពុកម្តាយ និងអាណាព្យាបាលឱ្យមកធានា និងធ្វើការអប់រំណែនាំ ដោយសាម៉ីខ្លួនត្រូវធ្វើកិច្ចសន្យា ដើម្បីបានវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ដោយពុំមានការបង់ផាកពិន័យជាប្រាក់កាក់អ្វីឡើយ។

    ចំពោះមធ្យោបាយត្រូវសមត្ថកិច្ច ធ្វើការដកហូតរក្សាទុកនៅអធិការដ្ឋានរយៈពេល ៣ខែ រហូតដល់មានគោលការណ៍ដឹកនាំជាថ្មី ទើបប្រគល់ទៅឱ្យសាម៉ីខ្លួនវិញ៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay