ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្មីចែសតែម្ដង! ស្ត្រីម្នាក់ឱ្យយន្តហោះពន្យារពេលរហូតដល់ ៣០នាទី ដើម្បីរង់ចាំកូនស្រីកំពុង Shopping

    BY autoadmin May 21, 2019
    ថ្មីចែសតែម្ដង! ស្ត្រីម្នាក់ឱ្យយន្តហោះពន្យារពេលរហូតដល់ ៣០នាទី ដើម្បីរង់ចាំកូនស្រីកំពុង Shopping

    ជាធម្មតាអ្នកដំណើរតាមជើងហោះហើរតែងតែទៅរង់ចាំជើងហោះហើររបស់ពួកគេឱ្យបានមុន ឬយ៉ាងហោចណាស់ក៏ព្យាយាមធ្វើយ៉ាងណាឱ្យទៅដល់ទាន់ពេលវេលា។ ប៉ុន្តែជាក់ស្តែងក្នុងករណីមួយនេះវិញ ស្ដ្រីម្នាក់បានធ្វើឱ្យអ្នកដំណើរចំនួន ១៦០នាក់ របស់អាកាសចរណ៍ Spring Airlines ដែលចេញដំណើរពីទីក្រុងបាងកក ទៅទីក្រុងសៀងហៃ ត្រូវខកខានការចេញដំណើររបស់ពួកគេ ដោយសារកូនស្រីរបស់គាត់នៅកំពុងជាប់ចិត្តទិញអីវ៉ែ​អីវ៉ាន់នៅឡើយ។ ជាការពិតការពន្យារពេលអាចមានទៅបានក្នុងករណីបន្ទាន់ណាមួយ ប៉ុន្តែក្នុងករណីនេះវិញវាបានធ្វើឱ្យអ្នកដំណើរផ្សេងទៀតមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារពួកគេត្រូវខាតពេលរហូតដល់ ៣០នាទី ដើម្បីរង់ចាំនារីជាកូនដែលកំពុងទិញទំនិញនៅក្នុងព្រលានយន្តហោះ Suvarnabhumi ទៅវិញ។

    នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើគេហទំព័រចិន Douyin (TikTok) ដែលជាវេទិកាសម្រាប់បង្ហោះវីដេអូខ្លីៗ អាចឱ្យយើងមើលឃើញថា ស្ត្រីជាម្ដាយគឺព្យាយាមមិនឱ្យក្រុមយានិកបិទទ្វារយន្តហោះ ដើម្បីចេញដំណើរនោះទេ ដោយហេតុថាកូនស្រីរបស់គាត់នៅកំពុងទិញអីវ៉ាន់។ ក្រុមយានិកក៏បានពន្យល់មកគាត់វិញថា ពួកគេមិនអាចធ្វើការពន្យាដោយហេតុផលបែបនេះបានទេ។ ក្រោយមកស្ត្រីជាម្តាយក៏ចាប់ផ្ដើមទួញសោក សុំការពន្យារពេលពីក្រុមនាវិកទាំងនោះ ដោយមិនខ្វល់ពីហេតុផលរបស់ក្រុមយានិកនោះឡើយ។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានប្រាប់មក MailOnline បញ្ជាក់ពីហេតុការណ៍នេះថា កូនស្រីដែលកំពុងដើរទិញអីវ៉ែ​អីវ៉ាន់ម្នាក់នោះ បានហៅទូរស័ព្ទទៅប៉ូលិសក្នុងព្រលានយន្តហោះ ដើម្បីទាមទារឱ្យយន្តហោះរង់ចាំនាងទិញអីវ៉ាន់ឱ្យរួចរាល់សិន។ នាងក៏បានប្រាប់ប៉ូលីសថា នាងបានពិនិត្យ (check in) វ៉ាលិសចំនួន ២ និងកាបូបស្ពាយដៃរបស់នាងរួចរាល់ហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយបន្ទាប់ពីអ្នកដំណើរផ្សេងទៀតបានសម្តែងការមិនពេញចិត្តទៅកាន់ក្រុមយានិក ស្ត្រីជាម្ដាយកូនស្រីបានយល់ព្រមប្ដូរជើងហោះហើររបស់ពួកគេវិញ ហើយយន្ដហោះនេះក៏បានបន្តការចេញដំណើររបស់ពួកគេបន្ទាប់ពីយឺត​យ៉ាវរយៈពេល ៣០នាទី៕

    https://www.youtube.com/watch?v=Chn14fkskMY

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: