PR
ការប្រើទូរស័ព្ទដៃនៅពេលកំពុងបើកបរវាអាចនឹងក្លាយទៅជាទម្លាប់មិនល្អ និងអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍
BY Khmernote Media
March 16, 2018
ចំនួនអ្នកដែលប្រើទូរស័ព្ទដៃក្នុងពេលកំពុងបើកបរហើយបង្ករគ្រោះថ្នាក់ចរាចរណ៍គឺមានចំនួន 1.38 ដង ច្រើនជាងអ្នកដែលមិនប្រើប្រាស់។ បញ្ហានេះ ធ្វើឱ្យមានការស្មុគស្មាញដល់សមត្ថកិច្ចទាំងមូល ព្រោះយើងសង្កេតឃើញថា វានៅតែបន្តកើតមានឡើងនៅលើដងផ្លូវ។ តើអ្នកចង់ក្លាយទៅជាមនុស្សបន្ទាប់នៃបញ្ហាទាំងនេះឬ?
យើងទាំងអស់គ្នាត្រូវតែចូលរួមកាត់បន្ថយ និងរារាំងរាល់សកម្មភាពទាំងនេះ វាមិនមែន សំរាប់តែខ្លួនយើងម្នាក់នោះទេ ពីព្រោះការប្រុងប្រយ័ត្ននេះអាចជួយសង្គ្រោះជីវិតអ្នកដទៃបានផងដែរ។
យើងទាំងអស់គ្នានឹងធ្វើឲ្យខាងតែបាន។ #stoptheroadkiller