ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិកាចន្លោះពី ៨,០០០ ទៅ ១៥,០០០ដុល្លារ ក្នុងការព្យាបាលជំងឺមួយប្រភេទនេះ ដោយឥតគិតថ្លៃជូនកុមារម្នាក់

    BY soknita May 7, 2025
    មន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិកាចន្លោះពី ៨,០០០ ទៅ ១៥,០០០ដុល្លារ ក្នុងការព្យាបាលជំងឺមួយប្រភេទនេះ ដោយឥតគិតថ្លៃជូនកុមារម្នាក់

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយឥតគិតថ្លៃជូនកុមារម្នាក់ ។

    ដោយក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម ១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់ ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀតចំនួន១២៥នាក់។ ការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។ កុមារកើតជំងឺមហារីក១នាក់ មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ឬអាចលើសនេះទៀតទៅតាមប្រភេទនៃជំងឺមហារីក ។

    ចំពោះ មន្ទីរពេទ្យគន្ធបុប្ផា ក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ ក្នុងនោះក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ មានដូចជាមហារីកគ្រាប់ឈាមស ប្រភេទជា ALL,AML, CML, មានមហារីកខ្លួនក្បាលប្រភេទជា medullo-blastoma, germinoma, មហារីកឆ្អឹងជាប្រភេទ Osteosarcoma, Ewing sarcoma ក្នុងក៏មានផងដែរ មហារីកដុំសាច់មួយចំនួនទៀត ដូចជា មហារីកដុំសាច់ច្រមុះ ប្រភេទជា Nasopharyngeal carcinoma , មហារីកកូនកណ្តុរ មានHodgkin និង Non Hodgkin lymphoma, មហារីកសួតប្រភេទ pulmonary blastoma, ហើយក៏មានមហារីកនៅហ្នឹងពោះវៀនធំដែលជាប្រភេទ Signet ring cell carcinoma ក្រៅពីនោះក៏មានជំងឺមហារីកតម្រងនោម ដែលភាគច្រើនជាប្រភេទ nephroblastoma។ មហារីក នៅកោសិកាប្រសាទ ប្រភេទneuroblastoma។ ថ្មីៗនេះមន្ទីរពេទ្យក៏បានទទួកព្យាបាល កុមារដែលមានជំងឺមហារីកសាច់ដុំ ជាប្រភេទ rhabdomyosarcoma។

    គួរបញ្ជាក់ផងដែរថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។ ចំពោះការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕

    ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay