ព័ត៌មានជាតិ
ឆាប់ៗនេះ! ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែករយៈពេលចំនួន៣ថ្ងៃ នៅមន្ទីរពេទ្យរុស្សី
BY soknita
May 7, 2025
(រាធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក នៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។

នៅរៀលថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានដឹងថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក និងប្រព័ន្ធទឹកភ្នែក ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥។ ដូចនេះប្រជាពលរដ្ឋទាំងអស់ ប្រសិនចង់ដឹងព័ត៌មានបន្ថែមទៀតអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ : ០៩២ ៩៨៦ ៥៣២៕


ប្រភព៖ មិត្តភាពខ្មែរ-សូវៀត