ខ្មែរណូត

ស្វែងរក

  • PR

    ដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសង់ផ្ទះរួចរាល់សរុប ៣,៣៥៨ខ្នង និងផ្ទះជាង ១ពាន់ខ្នងទៀតកំពុងសាងសង់ហើយ!

    BY Liny01 May 8, 2025
    ដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសង់ផ្ទះរួចរាល់សរុប ៣,៣៥៨ខ្នង និងផ្ទះជាង ១ពាន់ខ្នងទៀតកំពុងសាងសង់ហើយ!

    គម្រោងបុរី ឡេង ណាវ៉ាត្រា 6A កំពុងបន្តមានវឌ្ឍនភាពជារៀងរាល់ថ្ងៃ ដោយឈរលើគោលការណ៍ទំនួលខុសត្រូវ ដោយគិតត្រឹមថ្ងៃទី៨ ខែឧសភានេះ បុរីបានបញ្ចប់ការសាងសង់ទាំងស្រុងសរុបចំនួន ៣,៣៥៨ខ្នង និងកំពុងសាងសង់បានជាងមួយពាន់ខ្នងហើយ។

    បុរីឡេង ណាវ៉ាត្រា 6A បានបង្ហាញរបាយការណ៍សាងសង់តាមប្លុកនីមួយៗ សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ឲ្យដឹងថា វឌ្ឍនភាពសាងសង់ផ្ទះបានបញ្ចប់ ៣,៣៥៨ខ្នង ផ្ទះកំពុងសាងសង់ជាងមួយពាន់ខ្នង។ ក្រុមការងារបុរីបានបន្តចាក់ដី ប្រគល់ផ្ទះជូនអតិថិជន និងសម្រសម្រួលជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់ បុរីឡេង ណាវ៉ាត្រា 6A រហូតជាង ១២០០បណ្ណ កាលពីដើមខែមេសាកន្លងទៅ ហើយកំពុងបន្តសម្របសម្រួលចេញបណ្ណកម្មសិទ្ធិជូនអតិថិជនប្រមាណ ៩០០បណ្ណ បន្ថែមទៀត ដែលត្បិតប្លង់រឹងទាំងនេះ ប្រសិនឲ្យ អតិថិជនយកទៅកាត់ឈ្មោះដោយខ្លួនឯងត្រូវចំណាយថវិកា ច្រើនពាន់ដុល្លារក្នុងមួយប្លង់ៗ។

    តាមរយៈវឌ្ឍនភាពនៃដំណើរការសាងសង់របស់បុរី ឡេង ណាវ៉ាត្រា គឺជាការទទួលខុសត្រូវរបស់ម្ចាស់បុរីផ្ទាល់ចំពោះអតិថិជន ដូចបងប្អូនដឹងហើយថា ស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច បានធ្វើឲ្យប៉ះពាល់ដល់ដំណើរសាងសង់មានភាពយឺតយ៉ាវ ប៉ុន្តែបុរីនៅតែបន្តយ៉ាងសកម្មដើម្បីបញ្ចប់ការសាងសង់ជូនអតិថិជន៕

    Share This Post: