ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា បង្កើតកម្មវិធី «Visit Angkor» សម្រាប់ភ្ញៀវទេសចរណ៍ ងាយស្រួលទទួលបានព័ត៌មានផ្សេងៗពីតំបន់ប្រាសាទ និងចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ

    BY soknita May 9, 2025
    អាជ្ញាធរជាតិអប្សរា បង្កើតកម្មវិធី «Visit Angkor» សម្រាប់ភ្ញៀវទេសចរណ៍ ងាយស្រួលទទួលបានព័ត៌មានផ្សេងៗពីតំបន់ប្រាសាទ និងចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ

    (ខេត្តសៀមរាប)៖ អាជ្ញាធរជាតិអប្សរា បង្កើតកម្មវិធី «Visit Angkor» សម្រាប់ភ្ញៀវទេសចរណ៍ ងាយស្រួលទទួលបានព័ត៌មានផ្សេងៗពីតំបន់ប្រាសាទ និងចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ពីការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធី «Visit Angkor» សម្រាប់លើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត សៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា បានបង្កើតនូវកម្មវិធីមួយនេះឡើងមក ដែលភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាងាយស្រួលទាញយកកម្មវិធីនេះ មកប្រើប្រាស់បានតាមរយៈ App store ឬ Play store ឬ តាមរយៈ QR code ដែលបានជូនភ្ជាប់។ ចំពោះកម្មវិធីមួយនេះមានមុខងារសំខាន់ៗ ដូចខាងក្រោម៖

    ១- មុខងារប្រាសាទ៖

    -ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានា ដូចជា បន្ទប់ទឹក ចំណត និង មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ជាដើម។ល។

    ២- មុខងារក្រៅពីប្រាសាទ៖

    -ផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែង កម្សាន្តល្បីៗ នៅក្នុងខេត្តសៀមរាប។

    ៣-មុខងារក្រមប្រតិបត្តិ៖

    -ផ្តល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាង នៅពេលចូលទស្សនារមណីយដ្ឋាន អង្គរ។

    ក្រៅពីមុខងារសំខាន់ៗខាងលើ កម្មវិធីក៏នឹងមានជូនដំណឹងជាប្រចាំ អំពីសកម្មភាពការងាររបស់អាជ្ញាធរជាតិ អប្សរា ព្រឹត្តិការណ៍ប្រចាំឆ្នាំ មធ្យោបាយក្នុងការទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលអាចជួយសម្រួល និង ជួយសង្គ្រោះក្នុងករណីភ្ញៀវមានបញ្ហាអំឡុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងមានចំណុចចូលរួម ផ្តល់ជាមតិយោបល់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ញើសារជាសម្ងាត់មកកាន់ក្រុមការងារ ក្នុងន័យផ្តល់ការកែលម្អ និងស្ថាបនាលើសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាអនាម័យ និងបរិស្ថានជាដើម។ល។

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay