CNN ប្រកាសថា ល្អាង Son Doong របស់វៀតណាម គឺជាល្អាងធំជាងគេបំផុតរបស់ពិភពលោក
កាលពីខែមុនអ្នកមុជទឹកជនជាតិអង់គ្លេស ៣នាក់ ដែលត្រូវជាអ្នកមុជទឹកធ្លាប់បានជួយសង្គ្រោះក្រុមកីឡាបាល់ទាត់កុមារ ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលជាប់នៅក្នុងល្អាងថាំហ្លួងប្រទេសថៃកាលពី ឆ្នាំ២០១៨ បានធ្វើដំណើរទៅសួនឧទ្យានជាតិវៀតណាម Phong Nha -Ke Bang ដើម្បីធ្វើការរុករកស្រាវជ្រាវមួយ។ ឧទ្យានធម្មជាតិពោរពេញដោយព្រៃស្បាតមួយនេះស្ថិតក្នុងខេត្ត Quang Binh ភាគកណ្តាលប្រទេសវៀតណាម ហើយការស្រាវជ្រាវរបស់ពួកគេគឺដើម្បីរុករកផ្លូវទឹករបស់រូងភ្នំ Son Doong ។

ក្នុងអំឡុងពេលនៃការជ្រមុជទឹកនេះ ពួកគេបានរកឃើញផ្លូវរូងក្រោមដីថ្មីមួយដែលភ្ជាប់ល្អាង Son Doong ជាមួយគុហាដ៏ធំសម្បើមមួយទៀតឈ្មោះថា Hang Thung ។ បច្ចុប្បន្នល្អាង Son Doong មានផ្ទៃក្រឡាចំនួន ៣៨.៥លានម៉ែត្រគូប ហើយប្រសិនបើវាត្រូវបានតភ្ជាប់គ្នាជាផ្លូវការជាមួយល្អាង Hang Thung វានឹងបន្ថែមផ្ទៃក្រឡាចំនួន ១.៦លានម៉ែត្រគូប បន្ថែមទៀត ពោលគឺវាមានន័យថា ល្អាង Son Doong គឺជាល្អាងធំបំផុតនៅលើពិភពលោកនេះ។
លោក Howard Limbert ទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុនដំណើរកំសាន្តផ្សងព្រេង Oxalis ដែលមានមូលដ្ឋាននៅ Quang Binh និងជាអ្នកជំនាញរូងភ្នំមួយរូបដែលបានជួយរៀបចំការជ្រមុជទឹកនេះបាននិយាយថា៖ «វាដូចជានរណាម្នាក់បានរកឃើញដុំពកមួយនៅលើភ្នំអេវឺរ៉េស ដែលធ្វើឱ្យវាកាន់តែខ្ពស់ជាងមុន ១,០០០ម៉ែត្រ ទៀត»។ គាត់បានប្រាប់ CNN Travel ថា ល្អាងណាក៏ដោយនៅលើពិភពលោកនេះ នឹងអាចដាក់ចូលទៅក្នុងល្អាង Song Dong បានយ៉ាងងាយស្រួល (មានន័យថាវាជាល្អាងធំបំផុតរបស់ពិភពលោកនេះ) នៅពេលដែលពួកគេអាចបញ្ជាក់ជាផ្លូវការណ៍ថា ផ្លូវទឹករបស់ល្អាង Song Dong គឺតភ្ជាប់គ្នាជាមួយល្អាង Hang Thung ៕














អត្ថបទ៖ លីដា
ប្រភព៖ CNN