ស្ថាប័នពាក់ព័ន្ធចំនួន ៣ ឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ
- BY
- soknita
- May 9, 2025
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថាប័នពាក់ព័ន្ធចំនួន ៣ ឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ
កាលពីរសៀលថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ នៅទីស្តីការក្រសួងដែនដី។
ស្ថាប័នពាក់ព័ន្ធបានឯកភាពគ្នាទាំងស្មារតី និងគោលការណ៍រួម ដើម្បីឈានទៅពិគ្រោះមតិយោបល់ជាមួយនឹងអង្គការយូនីស្កូ និងដៃគូ អាយស៊ីស៊ី-អង្គរ ដើម្បីរៀបចំការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព និងសម្រាប់រយៈពេលយូរអង្វែង ក្នុងបុព្វហេតុរក្សាឱ្យបាននូវមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរទាំងមូល។
កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: