ជាង ៥០០គ្រួសារ បានទទួលអង្ករជាប្រចាំ គិតត្រឹមថ្ងៃទី០៩ ខែឧសភានេះ ខណៈបុរី ឡេង ណាវ៉ាត្រា 6A បានដោះស្រាយនិងបញ្ចប់ផ្ទះសរុប ៣,៣៦៦ផ្ទះ
- BY
- Liny01
- May 9, 2025
បើគិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ អតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង៦A ចំនួន ៥៥៣គ្រួសារ បានមកទទួលអង្ករពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈក្រុមការងារ សម្រាប់យកផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរយៈពេល ១ឆ្នាំ។
បើតាមក្រុមការងារនៃបុរី ឡេង ណាវ៉ាត្រា គម្រោង6A បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែឧសភា នេះ អតិថិជនដែលបានដាក់ឯកសារស្នើសុំអង្ករមានចំនួន៦៦៧គ្រួសារ ហើយអតិថិជនដែលបានមកទទួលអង្កររួចរាល់មានចំនួន៥៥៣គ្រួសារ អង្ករដែលផ្តល់ជូនសរុបមានចំនួន ២៧,៦៥០គីឡូក្រាម។ ដោយឡែកចំនួនអតិថិជនដែលមិនទាន់ទទួលបានអង្ករមានចំនួន១១៤គ្រួសារ ហើយអង្ករដែលត្រៀមផ្តល់ជូនមានចំនួន ៥,៧០០គីឡូក្រាម។
ក្រុមការងារ ដដែលបានបង្ហើបឲ្យដឹងបន្ថែមថា គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នេះ ដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានបញ្ចប់សរុប ៣,៣៦៦ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះ។
ប្លង់ផ្លូះនិងអង្ករ ក្រុមហ៊ុនបានផ្ដល់ជូនអតិថិជន ជារៀងរាល់ខែ ដូចដែលបានបង្ហាញ លើផេកផ្លូវការ របស់ក្រុមហ៊ុន។ គួររំលឹកថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីរួមចំណែកសម្រួលដល់កសិករ ដែលកំពុងតែច្រូតកាត់ប្រមូលទិន្នផលស្រូវ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស ជួយទិញស្រូវពីកសិករខ្មែរ ចំនួន ១ ០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេង ណាវ៉ាត្រា គម្រោង6A ទាំងអស់ ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេល ១ឆ្នាំ ដោយឥតគិតថ្លៃ៕
- Share This Post: