ព័ត៌មានជាតិ

អាជ្ញាធរជាតិព្រះវិហារ បន្តដកហូតដើមឈើមានហានិភ័យដល់ប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ

BY
soknita
May 10, 2025

(ខេត្តព្រះវិហារ)៖ តាមករចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ បន្តដកហូតដើមឈើមានហានិភ័យដល់ប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ។

ចំពោះប្រាសាទជាច្រើននៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ សម្បូរដោយដើមឈើដុះចម្រុះប្រភេទ ក្នុងនោះដើមឈើខ្លះមានស្ថានភាពមិនល្អដូចជា ដើមទ្រេត ពុកគល់ ប្រហោងដើម ឬងាប់មែកធំៗជាដើម ហើយដើមឈើទាំងនេះតែងបង្កហានិភ័យដល់រចនាសម័ន្ធប្រាសាទ តាមរយៈការដុះចាក់ឫសចូលក្នុងសំណង់ប្រាសាទ និងដួលរលំលើសំណង់ប្រាសាទ។

អាជ្ញាធរជាតិព្រះវិហារ បានសិក្សាពីស្ថានភាពដើមឈើទាំងនេះ និងវាយតម្លៃពីកម្រិតហានិភ័យរបស់វាដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទទាំងមូល និងរៀបចំផែនការដកហូតជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់គ្រោះហានិភ័យដល់ប្រាសាទដោយប្រកាណាមួយ។
គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិព្រះវិហារបានដកហូតដើមឈើដែលអាចបង្កគ្រោះថ្នាក់ដល់ប្រាសាទចំនួន ៧ដើមដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ហើយមួយចំនួនទៀតនឹងត្រូវដកហូតនៅខែបន្តបន្ទាប់៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

Share This Post: