ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត
BY soknita
May 14, 2025
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីព័ត៌មាន ជូនសាធារណៈជនពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត។

តាមការសរុបស្ថានភាពជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា សម្រាប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥៖
-ករណីឆ្លងថ្មី ៥នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់
សូមបងប្អូនបង្ការសុខភាព បង្ការការឆ្លងមេរោគ កូវីដ-១៩ (ពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ) ពេលបងប្អូនមានរោគសញ្ញាផ្តាសាយ ឬមានរោគសញ្ញា គ្រុនក្តៅ ក្អក ឬឈឺក សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលជិតបំផុត។ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ ១១៥៕


ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា